មិនថាព្រះពុទ្ធ ទស្សនៈវិទូផ្សេងទៀត ឬបុគ្គលជោគជ័យនានានោះទេ ពួកលោកតែងតែអប់រំមនុស្ស ឲ្យរស់នៅដោយគ្មានការភ័យខ្លាច។ អ្នកខ្លះក៏យល់ច្រលំថា ចុះបើមិនឲ្យយើងខ្លាចអ្វីទាំងអស់ តើការរស់នៅរបស់យើងនឹងមិនជួបគ្រោះថ្នាក់ទេឬ? ឧទាហរណ៍ដូចជាការមិនខ្លាចចោរលួច មិនខ្លាចសត្វសាហាវៗដូចជាសត្វពស់ជាដើម។
នេះប្រហែលជាការយល់ច្រលំថា “ការមិនភ័យខ្លាច” គឺជាការប្រមាថហើយ។ តែការពិតរឿងទាំងពីនេះ ពិតជាមិនដូចគ្នានោះទេ។
នៅពេលដែលយើងមានភាពភ័យខ្លាច វាប្រៀបបាននឹងទឹកដែលប៉ះទន្គិចនឹងព្យុះខ្លាំង។ ព្យុះនឹងធ្វើឲ្យកករផុសឡើង ហើយទឹកនឹងប្រែទៅជាល្អក់មើលអ្វីមិនឃើញ។ ចិត្តដែលមានភាពភ័យខ្លាច ពិតជាស្លន់ស្លោ ភ្លេចអស់នូវអ្វីដែលធ្លាប់ដឹង។ ពេលដែលយើងភ័យ វាពិបាកជាងមនុស្សពិការភ្នែកទៅទៀត យើងមិនដឹងថាគួរធ្វើបែបណានោះទេ វាដូចជា អ្នកខ្លះឃើញភ្លើងឆេះផ្ទះហើយ ក៏បានតែឈរស្រែក ឬឈរមើល មិនដឹងធ្វើអ្វីសោះ ឬអ្នកដែលខ្លាចចោរលួចពេក ងើបមើលទ្វារហូត ទោះបីជាទ្វាបានចាក់សោរួចហើយក៏ដោយ។ ឯការប្រមាថមានន័យថា ការមើលងាយ។ ការមើលងាយនេះហើយ ដែលធ្វើឲ្យយើងមិនសូវប្រយ័ត្ន ព្រោះយើងយល់ថា វាងាយ វាមិនអី។
សរុមសេចក្តីមក ការរស់នៅដោយភាពមិនភ័យខ្លាច វាអាចជួយយើងឲ្យមានសតិគិតដឹងផ្លូវដែលគួរដើរ អ្វីដែលគួរធ្វើ មានសតិត្រិះរិះពិចារណាបាន។ នេះមិនមែនជាការស់នៅដោយការប្រមាថ ឬការមើលងាយកាល មើលងាយគេនោះទេ។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ