បើដីគ្មានជីវជាតិ គ្មានសំណើម សម្បូរដោយថ្ម សត្វល្អិចចង្រៃ និងសម្បូរទៅដោយសារធាតុពុលនានា នោះរុក្ខជាតិមួយដើមពិតជាពិបាករីកលូតលាស់ល្អណាស់។ តែបើនៅក្នុងស្ថានភាពលំបាកយ៉ាងនេះហើយ វានៅតែអាចលូតលាស់ចេញជាផ្លែផ្កាបានវិញនោះ វាគឺជារុក្ខជាតិដ៏កម្រមួយ និងមានតម្លៃខ្លាំងណាស់។ អ្នកក៏ដូចគ្នាដែរ។ អ្នកអាចកើតក្នុងគ្រួសារដែលមានអំពើហិង្សា ក្រីក្រ ឬក៏នៅក្នុងសហគមន៍ដែលសម្បូរទៅដោយអ្នកជិតខាងមិនល្អ សេពគ្រឿងញៀនជាដើម។ តែបើអ្នកអាចអប់រំខ្លួនឯងឲ្យរស់នៅដោយសីលធម៌នៅក្នុងសង្គមបែបនេះបាន អ្នកគឺជាផ្កាមួយទងនោះហើយ។ ការតស៊ូ និងភាពរឹងមាំរបស់អ្នកដែលមិនព្រមដេកដួលទៅតាមសង្គមជុំវិញខ្លួន នឹងធ្វើឲ្យអ្នកក្លាយជាបុគ្គលជោគជ័យនៅក្នុងជីវិត។ យើងពិតជាមិនអាចរើសកន្លែងដែលយើងត្រូវកើតបានឡើយ តែយើងពិតជាអាចហ្វឹកហាត់ចិត្តខ្លួនឯងឲ្យយកឈ្នះភាពលំបាកនានាបាន។ អ្នកហ្វឹកហាត់បណ្តើរ អ្នកក៏ត្រូវចេះអរគុណចំពោះភាពលំបាកទាំងអស់នោះផងដែរ ព្រោះពួកវានេះហើយដែលអាចឲ្យអ្នកមានឱកាសធ្វើការហ្វឹកហាត់ខ្លួនបាន។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ