ការគ្រប់គ្រងអ្នកដទៃគឺជារឿងមួយដែលពិបាកខ្លាំង ព្រោះយើងពិតជាមិនអាចដឹងថាគេចង់ធ្វើអ្វី គេកំពុងគិតបែបណានោះទេ។ តែអ្នកដឹងទេ ការគ្រប់គ្រងខ្លួនឯងគឺពិតជារឿងមួយដែលពិបាកជាងច្រើនដងណាស់ បើប្រៀបធៀបទៅនឹងការគ្រប់គ្រងអ្នកដទៃនោះ ព្រោះអ្វីទៅ? ព្រោះថា ខ្លួនរបស់អ្នកដែលអ្នកនៅជាមួយគ្រប់ពេល ការគិតរបស់អ្នកដែលអ្នកអាចដឹងគ្រប់ពេល តែអ្នកនៅតែមិនអាចបញ្ជាឬគ្រប់គ្រងវាបានគ្រប់ពេលនោះឡើយ។ មានឧទាហរណ៍ដ៏សាមញ្ញមួយ។ អ្នកយល់ថាការភ្ញាក់ពីព្រលឹមគឺជារឿងល្អ ហើយអ្នកស្គាល់ខ្លួនឯងច្បាស់ថាជាមនុស្សចូលចិត្តគេងណាស់។ ដូច្នេះហើយអ្នកក៏បានដាក់ម៉ោងរោទ៍ពីបីតង់ដើម្បីអាចភ្ញាក់ឡើងពីព្រលឹមបាន។ ពេលម៉ោងរោទ៍បន្លឺឡើង អ្នកក៏ខឹង ហើយក៏បិទម៉ោងរោទ៍ទាំងអស់ រួចក៏បន្តគេងតទៅទៀត។ តែបើគេតម្រូវឲ្យអ្នកត្រូវទៅដាស់អ្នកដទៃឲ្យភ្ញាក់វិញនោះ អ្នកច្បាស់ជាអាចធ្វើបានជាមិនខាន។
អ្នកឃើញទេថាការយកឈ្នះខ្លួនឯងវាលំបាកយ៉ាងណា? ដូច្នេះហើយបើអ្នកចង់ខ្លាំងពិតប្រាកដ មនុស្សដំបូងដែលអ្នកត្រូវយកឈ្នះនោះគឺខ្លួនឯងនេះហើយ។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ