អ្នកមកដោយខ្លួនទទេស្អាត គ្មានសូម្បីតែសំលៀកបំពាក់បិទបាំងរាងកាយ។ ជំនាញតែមួយគត់ដែលអ្នកយកមកជាមួយដើម្បីរស់នៅលើផែនដីមួយនេះគឺជាការស្រែកយំ។ ឥឡូវនេះ អ្នកប្រហែលជារស់នៅបាន២០ឆ្នាំ ៣០ឆ្នាំ ៥០ឆ្នាំ ឬ៦០ឆ្នាំ ហើយអ្នកកំពុងមានអារម្មណ៍ថាអ្នកគ្មានសល់អ្វីសោះ មិនបានការទាល់តែសោះ។ អ្នកប្រហែលជាកំពុងតែធ្លាក់ចូលក្នុងអន្ទាក់នៃការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃហើយមើលទៅ។ បើអ្នកកំពុងមានអារម្មណ៍បែបនេះមែន អ្នកសាកក្រឡេកទៅមើលទ្រព្យដើមបំផុតរបស់អ្នកទៅមើល។ ការក្រឡេកមើលនេះមិនមែនចង់ឲ្យអ្នកឈប់ប្រឹងប្រែងនោះទេ តែចង់ឲ្យអ្នកចេះអរគុណដល់ខ្លួនឯងដែលអាចរស់នៅរហូតមកដល់ពេលនេះបាន។ ហើយបន្ទាប់ពីអ្នកមើលឃើញតម្លៃនិងការប្រឹងប្រែងរបស់អ្នកហើយ ចូរអ្នកបន្តប្រឹងប្រែងកែច្នៃទ្រព្យរបស់អ្នកតទៅទៀតទៅតាមអ្វីដែលអ្នកអាចធ្វើបានចុះ។ ហើយសូមអ្នកកុំខ្លាចថាអ្នកនឹងខាតបង់ឲ្យសោះ ព្រោះថាអ្នកមានទ្រព្យតិចតួចណាស់មកជាមួយ។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ