គ្មាននរណាអាចមើលឃើញដូចអ្វីដែលអ្នកមើលឃើញនោះទេ បើទោះបីជាអ្នកបានមើលរូបភាពតែមួយជាមួយគ្នាក៏ដោយ។ ការមើលឃើញរបស់អ្នកគឺផ្អែកទាំងស្រុងទៅលើអ្វីដែលជាអ្នក អ្វីដែលអ្នកធ្លាប់ឆ្លងកាត់ ធ្លាប់បានរៀន ធ្លាប់បានដឹង ទាំងអស់នេះច្របាច់ចូលគ្នា។ អ្នកផ្សេងក៏មើលឃើញទៅតាមអ្វីដែលជាគេដូចគ្នាដែរ។ ដំណើរនៃការមើលឃើញនេះគ្នានអ្វីខុសគ្នានោះទេ តែបើអ្នកបើកចិត្តឲ្យទូលាយស្តាប់នូវអ្វីដែលអ្នកដទៃមើលឃើញ នោះអ្នកនឹងអាចមើលឃើញកាន់តែច្បាស់ជាងមុនជាមិនខាន។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ