ទ្រព្យសម្បត្តិដែលខ្ញុំខំប្រឹងប្រែងរកនិងរក្សាជាងគេបំផុតនោះគឺសុខភាព។ ទ្រព្យមួយនេះហើយដែលអាចជួយខ្ញុំឲ្យបង្កើត និងបន្តស្វែងរកសេចក្តីសុខផ្សេងទៀតបាន។ មនុស្សម្នាក់ដែលហៅថាមានសុខភាពល្អបាន គឺត្រូវរាប់បញ្ចូលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ រាល់ការវិនិយោគ និងការចំណាយទាំងឡាយណាដែលធ្វើឲ្យសុខភាពរបស់ខ្ញុំរឹងមាំបាន គឺខ្ញុំព្រមចំណាយទាំងអស់ ពីព្រោះថាដើម្បីធ្វើឲ្យការចុះចតរបស់យើងនៅលើផែនដីមួយនេះមានន័យទៅបាន វាមិនមែនមាសប្រាក់លុយកាក់ដែលយើងត្រូវស្ពាយជាប់ខ្លួននោះទេ តែគឺជាសុខភាពផ្លូវចិត្តនិងកាយរបស់យើងរឹងមាំ ដែលអាចតស៊ូជាមួយនឹងព្យុះភ្លៀងព្រមទាំងរដូវកាលផ្សេងៗទៀតនៃជីវិតបាន។ បើផ្លូវចិត្តរបស់យើងមិនរឹងមាំហើយ របស់ផ្សេងទៀតមិនមែនជាទ្រព្យនោះទេ តែវានឹងអាចប្រែទៅជាបន្ទុករបស់យើងទៅវិញ ព្រោះយើងខ្វល់យើងព្រួយយើងគិតពីវារហូតធ្វើឲ្យយើងមានបញ្ហាផ្លូវចិត្តបាន។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ