ខ្ញុំជឿថា គ្រប់គ្នាគឺសុទ្ធតែធ្លាប់ទទួលបានការបដិសេធនៅក្នុងជីវិត។ វាអាចជាការបដិសេធឬបញ្ឈប់ពីឱកាសការងារឬឱកាសផ្សេងៗទៀត ឬពីមនុស្សដែលអ្នកស្រលាញ់ជាដើម។ អ្នកអាចមានអារម្មណ៍ឈឺចាប់ ខកចិត្ត និងខឹងចំពោះការបដិសេធទាំងនោះ។ តែបើអ្នកសង្កេតបន្តិចអ្នកនឹងឃើញថា តាមពិតការបដិសេធទាំងនេះគ្រាន់តែជាសញ្ញាប្រាប់អ្នកថា អ្នកបានដើរមកដល់ផ្លូវបត់ហើយ ហើយតម្រូវឱ្យអ្នកត្រូវដើរតាមផ្លូវថ្មីមួយផ្សេងទៀត ដែលផ្លូវថ្មីនេះនឹងនាំអ្នកឆ្ពោះទៅរករឿងដែលអស្ចារ្យមួយនៅខាងមុខ។ ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺអរគុណចំពោះសញ្ញានេះ ហើយបន្តដើរទៅមុខទៀត ដើររហូតទាល់តែអ្នកបានជួបរឿងអស្ចារ្យមួយនោះ។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ