រឿងដែលពិបាកបំផុតក្នុងការសម្រេចគោលដៅណាមួយនៅក្នុងជីវិតគឺមិនមែនជាវិន័យ ឬការធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅនោះទេ តែគឺជាការគ្រប់គ្រងចិត្តមួយដែលចង់ទៅដល់គោលដៅលឿនពេក។ ចិត្តម្នាក់ៗតែងតែបែបនេះ តែអ្នកពិតជាអាចបង្វឹកឱ្យវាចេះអត់ធ្មត់បាន។ អ្នកអាចរំលឹកខ្លួនឯងជារឿយៗថា ផ្លែផ្កានៃដើមឈើមួយដើមនេះមិនអាចកើតឡើងនៅក្នុងថ្ងៃដែលខ្ញុំទើបតែដាំវានោះទេ។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ