អ្នកគឺជាអ្នកដំណើរម្នាក់ដែលត្រូវដើរផ្លូវជីវិតរបស់អ្នក។ ដើម្បីឱ្យដំណើររបស់អ្នកងាយស្រួល និងរីករាយបានច្រើន អ្នកត្រូវយកតាមខ្លួនតែរបស់ណាដែលចាំបាច់សម្រាប់ដំណើរមួយនេះតែប៉ុណ្ណោះ។ អ្នកក៏ត្រូវចេះទម្លាក់ចោលរបស់ដែលលែងចាំបាច់ បើមិនដូច្នេះទេ អ្នកនឹងគ្មានកន្លែងសម្រាប់ដាក់របស់ដែលអ្នកពិតជាត្រូវការនោះឡើយ។ ដូចគ្នាដែរ អ្នកអាចទម្លាក់ចោលរាល់ការគិតទាំងឡាយណាដែលមិនចាំបាច់សម្រាប់ដំណើររបស់អ្នក ហើយជ្រើសយកការគិតណាដែលជួយអ្នកឱ្យរីករាយជាមួយដំណើរមួយនេះចុះ។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ