អ្នកច្បាស់ជាធ្លាប់និយាយសរសើរអ្នកណាម្នាក់ថាពូកែ ស្អាត ប្រឹងប្រែងតស៊ូជាដើម។ តើមកដល់ពេលនេះ អ្នកធ្លាប់និយាយសរសើរខ្លួនឯងហើយឬនៅ? ដឹងទេ "អ្នក" ក៏ជាមនុស្សម្នាក់ដែលអ្នកត្រូវសរសើរនិងឱ្យតម្លៃដែរ។ ទំរាំដើរមកដល់ចំនុចនេះនៃជីវិត តើអ្នកពូកែយ៉ាងណា តស៊ូប្រឹងប្រែងយ៉ាងណា? វាល្អណាស់ដែលអ្នកអាចមើលឃើញពីចំនុចល្អនិងចំនុចវិជ្ជមានរបស់អ្នកដទៃ ហើយវារឹតតែល្អមែនទែន ដែលអ្នកអាចមើលឃើញពីចំនុចវិជ្ជមានរបស់ខ្លួនឯង ហើយនិយាយសរសើរខ្លួនឯងជារឿយៗនោះ។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ