បើអ្នកជាមនុស្សពូកែសង្កេត អ្នកនឹងមិនពិបាកចិត្តយូរនោះទេ ព្រោះអ្វីអ្នកដឹងទេ? ព្រោះអ្នកនឹងឃើញថា គ្មានបញ្ហាណាអាចនៅជាមួយអ្នករហូតនោះឡើយ ហើយបញ្ហានីមួយៗដែលចូលមកក្នុងជីវិតអ្នកមានគោលដៅតែមួយគត់ គឺវាមកធ្វើឱ្យអ្នកកាន់តែរឹងមាំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ បើអ្នកមិនជឿ អ្នកអាចធ្វើការឆ្លុះបញ្ចាំងពីមេរៀន និងភាពរឹងមាំដែលអ្នកទទួលបានពីបញ្ហាដែលកើតឡើងលើអ្នកទៅមើល។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ