អ្នកមិនអាចបញ្ឈប់អ្នកដទៃកុំឱ្យវាយតម្លៃមកលើអ្នកបាននោះឡើយ តែអ្នកត្រូវចាំថា តម្លៃរបស់អ្នកក៏មិនធ្លាក់ចុះឬប្រែប្រួលទៅតាមពាក្យសម្តីនិងការយល់ឃើញរបស់ពួកគាត់ដែរ។ ហើយបើអ្នកខឹងឬអន់ចិត្តដែលពួកគាត់វាយតម្លៃអ្នក ចូរអ្នកគិតដល់ហេតុផលពីរយ៉ាងនេះ។ ហេតុផលទី១៖ គាត់ឱ្យតម្លៃអ្នកទៅតាមសមត្ថភាពរបស់គាត់តែប៉ុណ្ណោះ វាដូចជាអ្នកទិញដែលមានប្រាក់តិចតួចព្យាយាមបន្ទាបតម្លៃអ្វីដែលគាត់ចង់បាន។ ហេតុផលទី២៖ គាត់ឱ្យតម្លៃអ្នកទៅតាមអ្វីដែលជាគាត់ វាដូចសត្វមាន់នឹងជ្រើសរើសយកគ្រាប់ស្រូវជាជាងដុំពេជ្យមួយដុំដូច្នោះដែរ។
ដូច្នេះ ចូរអ្នកបន្តអភិវឌ្ឍ បន្តរស់នៅជាខ្លួន និងបន្តធ្វើល្អតទៅទៀត ព្រោះទង្វើទាំងអស់នេះហើយដែលធ្វើឱ្យអ្នកកាន់តែមានតម្លៃ។
ដោយក្តីស្រលាញ់ពី AromToday ♥️
#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ