Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
151 / 365 នៃមេរៀនជីវិតរីករាយ
ខ្ញុំមិនដឹងត្រូវអរគុណចំពោះជីវិតមួយនេះដោយវិធីណានោះទេ សម្រាប់រាល់ការហ្វឹកហាត់ទាំងឡាយដែលបានផ្តល់ឲ្យខ្ញុំ។ ដំបូង ជីវិតបានដាក់បញ្ហាតែមួយៗឲ្យខ្ញុំដោះស្រាយ។ ពេលខ្ញុំអាចដោះស្រាយបញ្ហាមួយៗបានហើយ លើកក្រោយជីវិតក៏លួចដាក់បញ្ហាពីរឬបីក្នុងពេលតែមួយម្តង។ ជីវិតបន្តហ្វឹកហាត់ខ្ញុំឥតដាច់តាមរយៈការដាក់បញ្ហាម្តងតូចម្តងធំ បង្កើនចំនួនបញ្ហាដោយធ្វើយ៉ាងណាកុំឲ្យខ្ញុំក្រិនសាច់ដុំត្រិះរិះ សាច់ដុំនឹងនរ និងសាច់ដុំសំខាន់ផ្សេងៗទៀត។ ដោយឃើញថា ខ្ញុំរឹងមាំគ្រប់គ្រាន់ហើយ ជីវិតក៏សាកល្បងផ្តល់ការហ្វឹកហាត់កំរិតខ្ពស់តែម្តង។ ការហ្វឹកហាត់កំរិតខ្ពស់ គឺការដាក់បញ្ហាជុំទិស ឬអាចនិយាយបានថា ងាកទៅណាក៏សុទ្ធតែបញ្ហា។ ដំបូងខ្ញុំក៏ឆ្ងល់ថា ហេតុអ្វីបានជាត្រូវជួបរឿងពិបាកៗក្នុងពេលតែមួយបែបនេះ តែដល់ពេលគិតឲ្យជ្រៅទៅទើបដឹងថា ជីវិតពិតជាដឹងយ៉ាងច្បាស់ថា ខ្ញុំអាចទទួលយកការហ្វឹកហាត់កំរិតខ្ពស់នេះបាន។ លទ្ធផលដែលទទួលបានបន្ទាប់ពីការហ្វឹកហាត់ម្តងៗមានដូចជា៖ ការកើនឡើងនៃភាពអត់ធ្មត់ ភាពនឹងនរក្នុងការដោះស្រាយបញ្ហា កំរិតនៃការដោះស្រាយបញ្ហា ពង្រឹងការគិតវិជ្ជមាន បង្កើនក្តីសង្ឈឹម និងភាពចាស់ទុំរបស់ខ្ញុំជាដើម។ ដើម្បីដឹងគុណដល់ជីវិតសម្រាប់ការបារម្ភ...
150 / 365 នៃមេរៀនជីវិតរីករាយ
អ្នកមិនចាំបាច់រីករាយគ្រប់ពេលនោះទេ ព្រោះអ្វីអ្នកដឹងទេ? ព្រោះអ្នកនឹងធុញនឹងភាពរីករាយមួយនោះជាមិនខាន។ វាមិនខុសអីពីអ្នកចូលចិត្តញ៉ាំសម្លម្ជូរនោះទេ។ អ្នកចូលចិត្តវា តែបើអ្នកញ៉ាំវាគ្រប់ពេល នោះអ្នកច្បាស់ជាធុញនឹងវាជាមិនខាន។ ដូចគ្នាដែរ ទុក្ខដែលអ្នកកំពុងជួបនេះ វាគឺជារសជាតិមួយដែលអ្នកពិតជាត្រូវការ ដើម្បីឲ្យជីវិតមួយនេះមានរសជាតិ មានអត្ថន័យ។ អ្នកកាន់តែជួបភាពចម្រុះបែបនៃរសជាតិជីវិត អ្នកកាន់តែសម្បូររឿងនិទានសម្រាប់កូនចាំរបស់អ្នក។ ដូច្នេះហើយ បើអ្នកកំពុងពិបាកចិត្តព្រោះខ្លួនឯងកំពុងជួបទុក្ខ អ្នកគួរតែអរគុណដែលវាបានចូលមក ដើម្បីធ្វើឲ្យភាពរីករាយកាន់តែមានន័យចំពោះអ្នក។ វាចូលមកដើម្បីធ្វើឲ្យអ្នកកាន់តែដឹងគុណចំពោះពេលវេលាដែលអ្នកនឹងរីករាយម្តងទៀត។ វាចូលមកក៏ដើម្បីឲ្យអ្នក ចេះប្រើប្រាស់ពេលវេលាល្អៗដែលអ្នកកំពុងជួបឲ្យកាន់តែប្រសើរជាងមុន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
149 / 365 នៃមេរៀនជីវិតរីករាយ
ថ្ងៃណាមួយខ្ញុំសង្ឃឹមថា អ្នកនឹងយល់ នឹងយល់ថាគ្មាននរណាម្នាក់មកឃ្លាំមើលអ្នកនោះឡើយ។ ម្នាក់ៗរវល់រស់នៅជីវិតរបស់ពួកគេដូចគ្នា។ ពួកគាត់រវល់ដោះស្រាយបញ្ហារបស់ខ្លួនដូចគ្នា។ ហើយបើពេលខ្លះអ្នកមានអារម្មណ៍ថា ពួកគាត់កំពុងឃ្លាំមើលអ្នក ឬនិយាយពីអ្នក នោះក៏មកពីបញ្ហារបស់ពួកគាត់ មិនមែនមកពីអ្នកនោះទេ។ ដូច្នេះហើយ អ្នកអាចចាប់ផ្តើមធ្វើរឿងត្រឹមត្រូវដែលអ្នកយល់ថាគួរតែធ្វើបាន ដោយមិនចាំបាច់ខ្វល់ពីអ្នកដទៃគិតយ៉ាងម៉េចចំពោះអ្នកនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
148 / 365 នៃមេរៀនជីវិតរីករាយ
វាកម្រនឹងមានអ្នកដែលស្លៀកសម្លៀកបំពាក់ដូចគ្នាទាំងពណ៌ទាំងម៉ូតណាស់ លើកលែងតែមានការណាត់ទុកមុន ឬក៏ជាឯកសណ្ឋានណាមួយ។ នេះបង្ហាញយ៉ាងច្បាស់ថា មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្ត និងរបៀបគិតខុសៗគ្នា សូម្បីតែអ្នកដែលកើតក្នុងគ្រួសារតែមួយជាមួយគ្នាក៏ដោយ។ ដូច្នេះវាច្បាស់ណាស់ថា ពេលដែលអ្នកធ្វើការជាក្រុម មិនថានៅកន្លែងណាទាំងនៅសាលា ទាំងនៅកន្លែងធ្វើការជាដើម ភាពមិនចុះសម្រុងគ្នាតែងតែកើតមានឡើង។ ភាពមិនចុះសម្រុងគឺជារឿងធម្មតាទេក្នុងការធ្វើការជាមួយគ្នា ព្រោះមនុស្សម្នាក់ៗសម្រេចចិត្តផ្សេងៗគ្នាទៅតាមបុគ្គលិកលក្ខណៈ បទពិសោធន៍ ចំណេះដឹង កំរិតនៃការដឹកនាំ កំរិតនៃការទទួលខុសត្រូវ និងកំរិតក្នុងការរៀបចំជាដើម។ ដូច្នេះ បើភាពមិនចុះសម្រុងកើតឡើងនៅក្នុងជីវិតរបស់អ្នក អ្នកត្រូវញញឹម ហើយប្រាប់ខ្លួនឯងថា៖ អរគុណសម្រាប់បទពិសោធន៍មួយនេះ ដែលបានកើតឡើងដើម្បីឲ្យខ្ញុំបានរៀន និងពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្ញុំឲ្យកាន់តែប្រសើរជាងមុនទៀត។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ...
147 / 365 នៃមេរៀនជីវិតរីករាយ
ខ្ញុំមិនដែលគិតថាការរស់នៅជីវិតមួយនេះហត់នឿយនោះទេ ព្រោះអ្វីអ្នកដឹងទេ? ព្រោះភាគច្រើន ខ្ញុំធ្វើរឿងដែលខ្ញុំចង់ធ្វើ ទោះបីត្រូវចាប់ផ្តើសារជាថ្មីក៏ដោយ ហើយរស់នៅជីវិតដែលខ្ញុំយល់ថាត្រឹមត្រូវ ទោះបីជាមនុស្សភាគច្រើនយល់ថាវាទៅមិនរួចក៏ដោយ។ ខ្ញុំស្តាប់អ្នកដទៃច្រើន តែខ្ញុំដើរតាមបេះដូងរបស់ខ្លួនឯងជានិច្ច។ ជីវិតខ្ញុំក៏រវល់ដូចអ្នកដទៃដែរ តែខ្ញុំរវល់ជាមួយរឿងដែលខ្ញុំយល់ថាវាចាំបាច់ និងត្រឹមត្រូវតាមគុណតម្លៃរបស់ខ្ញុំ។ ខ្ញុំជ្រើសរើសសកម្មភាពទាំងឡាយណា ដែលដើរស្របគ្នានឹងអទិភាពរបស់ខ្ញុំ។ ទាំងនេះហើយដែលធ្វើឲ្យខ្ញុំយល់ថា ជីវិតពោរពេញទៅដោយបេសកកម្ម ជាជាងការងារដែលនឿយហត់ ទោះបីជារវល់ក៏យើងពេញចិត្តនឹងភាពរវល់ទាំងអស់នោះដែរ។ ចុះអ្នកហត់នឹងជីវិតមួយនេះទេ? បើអ្នកហត់ ក៏សម្រាកមួយភ្លែតចុះ ហើយសាកផ្លាស់ប្តូរការគិតបន្តិចទៅមើល។ សាកគិតថា ជីវិតមួយនេះគឺសម្រាប់ធ្វើការពិសោធ ហើយពិសោធរហូតទាល់តែអ្នកអាចទទួលបានជីវិតមួយដែលអ្នកចង់បាន។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
146 / 365 នៃមេរៀនជីវិតរីករាយ
បើអ្នកធ្លាប់បើកបររថយន្តឬម៉ូតូ អ្នកច្បាស់ជាធ្លាប់ងាកមើលក្រោយដោយផ្ទាល់ ឬតាមកញ្ចក់ហើយ។ បើអ្នកមិនងាកក្រោយសោះ វានឹងពិបាកបន្តិចក្នុងការត្រៀមខ្លួនសម្រាប់ការបើកបរមួយដែលមានសុវត្ថិភាព ជាពិសេសសម្រាប់ផ្លូវកោង ឬផ្លូវបត់។ តែអ្នកក៏មិនអាចមើលតែក្រោយរហូតនោះដែរ ព្រោះអ្នកនឹងមិនអាចទៅមុខបាន ឬទៅមុខយឺតមែនទែន ហើយអ្នកនឹងអាចមានគ្រោះថ្នាក់ទៀតផង។ ការរស់នៅជីវិតមួយនេះក៏មិនខុសពីការបើកបរដែរ។ អ្នកមិនអាចរស់នៅបានឡើយ បើអ្នកងាកមើលទៅអតីតកាលរហូតនោះ។ យើងគួរក្រឡេកទៅមើលអតីតកាលម្តងម្កាលពេលដែលចាំបាច់ ដើម្បីធ្វើការឆ្លុះបញ្ចាំងពីជីវិតមួយនេះ ជាពិសេសនៅពេលដែលយើងត្រូវបត់ទៅទិសដៅណាមួយ ឬត្រៀមខ្លួននឹងស្ថានភាពតានតឹងណាមួយ។ យើងងាកទៅក្រោយដើម្បីជាជំនួយក្នុងការរៀបចំផែនការ ឬសម្រាប់មេរៀនដើម្បីរស់នៅជីវិតបច្ចុប្បន្នរបស់យើងឲ្យបានល្អប្រសើរ។ បើរាល់ថ្ងៃនេះ អ្នកកំពុងតែសោកស្តាយ ឬពិបាកចិត្តនឹងរឿងដែលកន្លងហួសមកហើយ នោះមានន័យថា អ្នកកំពុងងាកមើលក្រោយច្រើនពេកហើយ។ អ្នកមិនអាចបើកបរជីវិតមួយនេះទៅមុខបានលឿន និងរីករាយបានឡើយ បើសិនជាអ្នកមិនឈប់មើលទៅក្រោយនោះទេ។ ចូរសម្លឹងមើលទៅមុខ ហើយងាកក្រោយសម្រាប់តែពេលដែលចាំបាច់ត្រូវងាកបានហើយ។...
145 / 365 នៃមេរៀនជីវិតរីករាយ
នរណាៗក៏យល់ថា ការរៀនសូត្រគឺជារឿងដែលមានប្រយោជន៍ដែរ។ ហើយក៏មានមនុស្សជាច្រើនដូចគ្នាដែលយល់ថា ការដើរកំសាន្តគឺជារឿងគ្មានប្រយោជន៍ អស់ទាំងលុយ អស់ទាំងពេល។ តែសម្រាប់ខ្ញុំ បើការរៀនមានប្រយោជន៍ ការដើរកំសាន្តក៏ជារឿងមានប្រយោជន៍ដូចគ្នា ព្រោះខ្ញុំតែងតែបានរៀន និងទទួលបានមេរៀនល្អៗជាច្រើនពីដំណើរកំសាន្តនីមួយៗ។ លើសពីនេះទៅទៀត ការដើរកំសាន្តខ្លះ បានធ្វើឲ្យខ្ញុំអាចយល់ពីមេរៀនជីវិតសំខាន់ៗមួយចំនួន ដែលខ្ញុំពិតជាមិនអាចយល់បាន ដោយគ្រាន់តែអង្គុយរៀន ឬមើលគេអនុវត្តវានោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ដំណើរកំសាន្តខ្លះទៀត ពិតជាបានផ្លាស់ប្តូររបៀបគិតរបស់ខ្ញុំទាំងស្រុង ជាពិសេសនៅពេលដែលខ្ញុំបានជួបនឹងមនុស្សថ្មី វប្បធម៌ថ្មី កន្លែងថ្មីៗជាដើម។ និយាយបែបននេះ មិនមែនមកពីខ្ញុំចូលចិត្តដើរលេងនោះទេ តែមកពីខ្ញុំចូលចិត្តរៀន។ ហើយយើងពិតជាអាចរៀនបានពីគ្រប់រឿង ពីគ្រប់អ្វីៗទាំងអស់ គ្រាន់តែការរៀនរបស់មនុស្សម្នាក់ៗគឺផ្សេងគ្នា។ អ្នកខ្លះក៏ចូលចិត្តរៀនតាមរយៈការស្តាប់...
144 / 365 នៃមេរៀនជីវិតរីករាយ
តើអ្នកពេញចិត្តនឹងជីវិតរបស់អ្នកឬនៅ? វាល្អណាស់ បើអ្នកពេញចិត្តហើយ ដូច្នេះអ្នកគ្រាន់តែបន្តរស់នៅជីវិតដែលអ្នកពេញចិត្តនោះតទៅទៀតចុះ។ តែបើអ្នកមិនទាន់ពេញចិត្តទេ វាក៏ប្រសើរដូចគ្នាដែរ ព្រោះអ្នកអាចមានឱកាសបានច្នៃជីវិតមួយនេះ ឲ្យទៅជាអ្វីដែលអ្នកពេញចិត្តបាន។ ដំណើរនៃការច្នៃនេះហើយ ដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ជីវិតមួយនេះមានន័យ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
143 / 365 នៃមេរៀនជីវិតរីករាយ
ផុតពីរដូវក្តៅ វាក៏ចូលដល់រដូវភ្លៀង។ ផុតពីរដូវភ្លៀង ក៏ចូលដល់រដូវលម្ហើយ។ ចេញពីលម្ហើយ ក៏ចូលដល់រងា រួចក៏ត្រលប់ទៅរករដូវក្តៅវិញ។ចំណែកឯព្រះច័ន្ទវិញ ចាប់ផ្តើមរះពីមួយចំណិត ហើយក៏រំកិលទៅរកពេញវង់។ បន្ទាប់ពីពេញវង់ ព្រះច័ន្ទក៏បាត់រូបរាងបន្តិចម្តងៗ រហូតសល់តែមួយចំណិតវិញ។ វដ្ដនៃធម្មជាតិ វិលចុះវិលឡើងបែបនេះឯង។ បើអ្នកសង្កេតបន្តិច យើងក៏ដូចគ្នាដែរ។ យើងក៏មានរដូវ មានវគ្គដូចគ្នា។ ពីដំបូង ជីវិតហាក់ដូចជាពោរពេញទៅដោយភាពលំបាក។ ឆ្លងកាត់វគ្គនេះហើយ ជីវិតក៏ចូលដល់វគ្គមួយដែលប្រែទៅជារីករាយច្រើន។ បន្ទាប់មកទៀត វាក៏ចូលដល់រដូវមួយដែលយើងយល់ថា ជីវិតដូចជាមិនពេញលេញ ដូចជាខ្វះអ្វី ហើយក៏ចូលដល់ពិបាក រួចក៏ត្រលប់ទៅរីករាយវិញ។ មិនខ្វល់ថាអ្នកកំពុងស្ថិតនៅរដូវការ ឬវគ្គណាមួយនៃជីវិតនោះឡើយ...
142 / 365 នៃមេរៀនជីវិតរីករាយ
ពេលគេចូលចិត្តអ្នក គេក៏និយាយល្អពីអ្នក។ ពេលគេស្អប់អ្នក គេក៏និយាយអាក្រក់ពីអ្នក។ ពេលគេត្រូវការអ្នក គេក៏និយាយថាអ្នកផ្សេងអាក្រក់យ៉ាងនេះអាក្រក់យ៉ាងនោះ។ ពេលគេមិនត្រូវការអ្នក គេក៏និយាយថា អ្នកផ្សេងគេល្អបែបនេះល្អបែបនោះ។ ពេលគេអារម្មណ៍ល្អ គេក៏និយាយល្អៗដាក់អ្នក។ ពេលគេអារម្មណ៍មិនល្អ គេក៏និយាយតែកំហុសរបស់អ្នក។ នេះឯងមាត់មនុស្ស។ អ្នកពិតជាមិនអាចឃាត់មាត់របស់ពួកគាត់ ឬធ្វើឲ្យមាត់គាត់និយាយការពិត ដែលអ្នកមើលឃើញពីខ្លួនឯងបាននោះទេ។ តែអ្នកពិតជាអាចឃាត់មាត់របស់អ្នក ឲ្យតបតដោយមានសតិ ហើយធ្វើយ៉ាងណា កុំឲ្យខ្លួនឯងលិចលង់ទៅតាមពាក្យរបស់ពួកគាត់។ ដឹងទេ គ្រាន់តែដុំថ្មមួយដុំដែលនៅនឹងថ្កល់សោះ ក៏អាចធ្វើឲ្យមនុស្សផ្សេងគ្នាយល់ខុសគ្នាបានដែរ។ អ្នកខ្លះក៏គោរពបូជា ឯអ្នកខ្លះក៏អង្គុយលើ។ ចុះទំរាំមនុស្សយើងដែលមានការប្រាស្រ័យទាក់ទងគ្នា រឿងអីដែលមិនធ្វើឲ្យប៉ះទង្គិចចិត្តគ្នានោះ? ដូច្នេះហើយ គេនិយាយអ្វីពីអ្នក វាមិនសំខាន់ស្មើនឹងការពិតដែលអ្នកដឹងពីខ្លួនឯងនោះទេ។...