Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
1 / 365 នៃមេរៀនជីវិតរីករាយ
ពេលខ្ញុំរៀនថ្នាក់ទី១២ ខ្ញុំបានដាក់អាហារូបកណ៍ផ្នែកព័ត៌មានវិទ្យា(IT) ដោយយល់ថាខ្ញុំនឹងអាចជួយអ្នកដែលមានបញ្ហា ឬជនរងគ្រោះនានាតាមរយៈការផ្សព្វផ្សាយព័ត៌មាន និងរាយការណ៍ប្រាប់សង្គមពីបញ្ហាមួយនោះ។ អ្វីដែលខ្ញុំចង់បាន គឺជាការងារជួយសង្គមតាមរយៈការផ្សព្វផ្សាយ ឬនិយាយព័ត៌មាន។ នរណាទៅដឹងថា ព័ត៌មានវិទ្យាគឺជាមុខវិជ្ជាមួយដែលសិក្សាជាមួយកុំព្យូទ័រទៅវិញ? ពិតជាគួរឲ្យអស់សំណើចដែរ តែគ្មានជម្រើសក៏ជាជម្រើសដែរ។ តែអ្នកដឹងទេ ជីវិតគឺដឹងយ៉ាងច្បាស់ណាស់ថា ខ្ញុំពិតជាត្រូវការបទពិសោធន៍ជាមួយ IT ជាចាំបាច់ បើសិនជាខ្ញុំចង់ធ្វើបេសកម្មមួយនេះ។ នេះគ្រាន់តែជារឿងមួយក្នុងចំនោមរឿងជាច្រើនទៀត ដែលជីវិតមួយនេះមិនបានផ្តល់នូវអ្វីដែលខ្ញុំចង់បាន តែតែងតែផ្តល់ឲ្យខ្ញុំនូវអ្វីដែលចាំបាច់សម្រាប់ខ្ញុំរស់នៅជីវិតមួយនេះ។ ដូច្នេះហើយ រាល់ពេលដែលអ្នកពិបាកចិត្ត ព្រោះអ្វីៗដែលអ្នកចង់បានមិនបានដូចបំណង អ្នកត្រូវចាំថា មិនមែនជីវិតនេះកំពុងដាក់ទារុណកម្មដល់អ្នកនោះទេ តែជីវិតនេះដឹងយ៉ាងច្បាស់នូវអ្វីដែលអ្នកពិតជាត្រូវការចាំបាច់សម្រាប់ដំណើរចុះចតរបស់អ្នកមួយនេះ។ ចែករំលែករឿងរបស់អ្នកជាមួយសមាគមន៍របស់យើង ដើម្បីឲ្យពួកគាត់មានក្តីសង្ឃឹមក្នុងជីវិតដូចគ្នា។ ដោយក្តីស្រលាញ់ពី...
មេរៀនជីវិតដែលអ្នកអាចរៀនពីការដើរភ្នំ
ការដើរភ្នំគឺជាដំណើរកំសាន្តម្យ៉ាងដែលមានយូរណាស់មកហើយនៅពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ ការដើរភ្នំនេះបានចាប់ផ្តើមពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់យុវវ័យ។ ខ្ញុំបានដើរភ្នំជិត១០ឆ្នាំមកហើយ ទាំងក្នុងស្រុក និងក្រៅស្រុក។ ពេលខ្ញុំដើរភ្នំម្តងៗ ខ្ញុំតែងតែបានរៀនសូត្រជាច្រើន ទាក់ទងនឹងរបៀបរស់នៅជីវិតមួយនេះឲ្យប្រសើរ។ ខាងក្រោមនេះគឺជាមេរៀនខ្លះៗ ដែលខ្ញុំចែករំលែកចេញពីបទពិសោធន៏ផ្ទាល់របស់ខ្ញុំ។ មេរៀនទី១៖ អ្នកអាចធ្វើបានលើសពីអ្វីដែលអ្នកគិត មុននឹងចាប់ផ្តើមដើរភ្នំ គេនឹងប្រាប់យើងថា ពួកយើងនឹងទៅគេងនៅកំពូលភ្នំមួយនោះ។ សម្លឹងមើលទៅកន្លែងដែលគេចង្អុលប្រាប់ ខ្ញុំមានអារម្មណ៍ថាឆ្ងាយខ្លាំងណាស់។ មានជួរភ្នំជាច្រើនដែលយើងនឹងត្រូវឆ្លងកាត់មុននឹងទៅដល់គោលដៅនោះ។ យើងមានពេលតែមួយថ្ងៃទេ។ តើយើងដើរទៅដល់ដែរ? ពួកយើងក៏ចាប់ផ្តើមដើរទៅ។ ដើរបានបីម៉ោង អ្នកខ្លះក៏ចាប់ផ្តើមសួរថា ជិតដល់នៅ? ឯខ្ញុំគឺគិតតែដើរ ហើយរីករាយជាមួយធម្មជាតិ ទេសភាព សំឡេងសត្វនៅតាមផ្លូវ។...
រសជាតិសៀវភៅដែលអ្នកអាន
សៀវភៅក៏ដូចជាម្ហូបអាហារដែលអ្នកញ៉ាំរាល់ថ្ងៃដែរ។ សៀវភៅខ្លះអ្នកគ្រាន់តែភ្លក់ ខ្លះទៀតអ្នកញ៉ាំ តែមិនបានចាប់ចិត្តលើរសជាតិរបស់វាទេ ឯសៀវភៅខ្លះទៀតវិញ គឺអ្នកបានញ៉ាំ ហើយរំលាយវាដើម្បីឲ្យអ្នកធំធាត់។ សៀវភៅខ្លះអាចនឹងឆ្ងាញ់សម្រាប់អ្នកដទៃ តែសម្រាប់អ្នក គ្រាន់តែភ្លក់គឺគ្រប់គ្រាន់ហើយ។ ពេលអ្នកដទៃថារសជាតិនេះឆ្ងាញ់ វាមិនប្រាកដថាវាឆ្ងាញ់សម្រាប់អ្នកនោះទេ។ មានសៀវភៅច្រើន ហើយអ្នកមានពេលប្រហែល១ម៉ោងក្នុងមួយថ្ងៃដើម្បីអានវា។ ដូច្នេះហើយ ចូរជ្រើសរើសរស់ជាតិដែលអ្នកត្រូវការក្នុងខណៈនេះ។ បើភ្លក់ហើយ តែវាមិនឆ្ងាញ់សម្រាប់អ្នកទេក្នុងពេលនេះ កុំទ្រាំញ៉ាំវាឲ្យអស់អី។ បញ្ជាក់៖ - ភ្លក់សៀវភៅ៖ អានត្រួសៗហើយអ្នកក៏មិនចាប់អារម្មណ៏លើវាទេនៅខណៈនេះ - ញ៉ាំសៀវភៅ៖ អានបានច្រើនតែមេរៀនខាងក្នុងមិនមានអ្វីថ្មីសម្រាប់អ្នក - ញ៉ាំហើយរំលាយ៖ អានហើយយកខ្លឹមសារក្នុងសៀវភៅនោះមកអនុវត្តដើម្បីឲ្យអ្នករីកចំរើន។
ខ្ញុំចង់ដឹង
កាលពីខ្ញុំនៅតូច ខ្ញុំតែងតែចង់ដឹងថា តើនៅទីក្រុងប្លែកពីភូមិខ្ញុំយ៉ាងម៉េចទៅ? តើអ្នកនៅទីក្រុងធ្វើអ្វីខ្លះពេញមួយថ្ងៃរបស់គេ? ទោះបីជាមានគេដំណាលប្រាប់ថាយ៉ាងនេះថាយ៉ាងនោះ ក៏ខ្ញុំនៅតែចង់ដឹងតាមរយៈបទពិសោធន៍ខ្លួនឯងផ្ទាល់។ ពេលខ្ញុំបានមកនៅទីក្រុង ខ្ញុំក៏ចាប់ផ្តើមចង់ដឹងថាតើនៅប្រទេសគេ គេរស់នៅម៉េច? ហើយការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃយ៉ាងម៉េចដែរ? ពេលខ្ញុំបានទៅក្រៅប្រទេស ខ្ញុំក៏ចង់ដឹងថាតើមនុស្សម្នាក់ៗគិតអីខ្លះ? ពេលនោះហើយដែលខ្ញុំចាប់ផ្តើមចង់ដឹងពីខ្លួនឯងរឹតតែខ្លាំង ព្រោះខ្ញុំតែងតែឃើញចិត្តខ្លះរបស់ខ្ញុំដូចជាមួយអ្នកដទៃ។ អរគុណណាស់ចំពោះ “ខ្ញុំចង់ដឹង”។ “ខ្ញុំចង់ដឹង” បានធ្វើឲ្យខ្ញុំខំប្រឹងប្រែងរៀនសូត្រ ដើម្បីចេញពីភូមិរបស់ខ្ញុំមកស្គាល់ពិភពខាងក្រៅ។ “ខ្ញុំចង់ដឹង” ធ្វើឲ្យខ្ញុំចាប់ផ្តើមធ្វើដំណើររឹតតែច្រើន។ “ខ្ញុំចង់ដឹង” នេះហើយដែលធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯង និងអ្នកដទៃកាន់តែច្បាស់ជាងមុន ហើយតែងតែបន្តស្រាវជ្រាវជាប្រចាំ។ បើគ្មាន “ខ្ញុំចង់ដឹង” ទេខ្ញុំប្រហែលមិនអាចជាខ្ញុំថ្ងៃនេះបានទេ។
The project or business that you built is a reflection of your core values
When you start a project or business, there will always be an existing similar solution or businesses already created. When you know about it, you start thinking, "Ahh no need...
Yesterday I was in prison but today I’m free
I remember staying at home for a while and I feel nowhere to go. I feel the world is so big but why I just can’t have even a small...
My awaken dream
In my dream, there was someone who wanted to buy my life for 1M dollars. And I responded "NO, my life is so precious, even though you gave me 100M,...
Why should I double my stress?
I live in an apartment with my roommate and we live well together. One day my mum visited me on the weekend when I normally clean my apartment. When my...
The different between “Step out of ” and “Expanse” Your Comfort Zoom
My friend already owns a condo and she asked me to buy one as well. I visited the condo and I don’t think it’s my lifestyle to live in that...
កុំខ្លាចពាក្យក្រមុំចាស់
ម៉ាក់ ៖ ពិសី កូនឯងអាយុច្រើនហើយ ប្រញាប់គិតគូររឿងរៀបការទៅ។ ឥឡូវនេះ មិត្តភក្តិម៉ាក់ចង់បានកូនឯងធ្វើកូនប្រសារគាត់។ ពិសី ៖ ម៉ាក់ កូនទើបតែរៀនឆ្នាំទី៣ហ្នឹង។ កូនចង់រៀនឲ្យចប់ ហើយធ្វើការស្គាល់ពិភពខាងក្រៅសិនមុននឹងរៀបការ។ ម៉ាក់ ៖ កូនឯងអត់ខ្លាចគេហៅក្រមុំចាស់ទេអី? អាយុជិត២៥ឆ្នាំហើយណា។ ពេលរៀនចប់ចុងក្រោយក៏គង់តែនៅផ្ទះ ធ្វើជាប្រពន្ធគេដដែលហ្នឹង។ ចឹងហើយឆាប់រៀបការ ឆាប់មានកូនពីក្មេង ទើបពេលចាស់ទៅមិនពិបាក។ រៀបការហើយចាំរៀនតទៀតក៏មិនអីដែរ។ ពិសី ៖ … ខ្ញុំជឿថាមានក្មេងស្រីដូចពិសីច្រើននាក់ណាស់ ដែលត្រូវបានសង្គមគ្រួសារក៏ដូចជាសង្គមទាំងមូលបានគិតបែបនេះមកលើខ្លួន។ ហើយខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលប្រឹងតទល់នឹងផ្នត់គំនិតមួយនេះតាំងពីពេលរៀនចប់ថ្នាក់ទី១២មកម្ល៉េះ។ ចុះតើអ្នកគិតយ៉ាងណាចំពោះពាក្យថា“ប្រយ័ត្នក្រមុំចាស់”នេះ?...