Thoughts

We have shared our thoughts on life context.
Enjoy reading and thinking together on each topic.

171 / 365 នៃមេរៀនជីវិតរីករាយ

171 / 365 នៃមេរៀនជីវិតរីករាយ

អ្នកបានផ្ញើរសារទៅមិត្តភក្តិ តែគាត់មិនទាន់តបសាររបស់អ្នកទេ។ ពេលនោះ អ្នកក៏ខឹង ក៏អន់ចិត្ត អ្នកក៏រងទុក្ខ។ អ្នកធ្វើការអស់ពីសមត្ថភាពហើយ តែមេរបស់អ្នកនៅតែស្តីបន្ទោស អ្នកខឹង អ្នកអន់ចិត្ត អ្នកក៏រងទុក្ខ។ អ្នកពេញចិត្តនឹងនរណាម្នាក់ តែគាត់មិនមានចិត្តលើអ្នកវិញទេ អ្នកក៏ពិបាកចិត្ត អ្នកក៏រងទុក្ខ។ មានគេប្រាប់អ្នកថា ហាងអាហារមួយកន្លែងឆ្ងាញ់ណាស់ អ្នកក៏សាកម្ហូបនៅទីនោះ តែវាមិនឆ្ងាញ់ដូចអ្វីដែលអ្នករំពឹងទុក អ្នកមិនសប្បាយចិត្ត អ្នកក៏រងទុក្ខ។ ក្នុងមួយថ្ងៃៗមានរឿងច្រើនណាស់ដែលធ្វើឲ្យយើងរងទុក្ខ។ ហើយពេលដែលរឿងទាំងអស់នោះកើតឡើង យើងតែងតែនិយាយថា មកពីអ្នកនេះមកពីអ្នកនោះទើបខ្ញុំរងទុក្ខ។ តែបើយើងសង្កេតមើលឲ្យជ្រៅបន្តិច យើងមិនមែនរងទុក្ខដោយសារកត្តាខាងក្រៅទាំងអស់នោះទេ តែយើងរងទុក្ខដោយសារការចង់បានឲ្យអ្វីៗគ្រប់យ៉ាងដូចចិត្តរបស់យើង។ ធម្មជាតិពិតជាយល់យ៉ាងច្បាស់ថា ពួកយើងមិនគួរមានអំណាចគ្រប់គ្រងលើរឿងគ្រប់យ៉ាងនោះទេ...

170 / 365 នៃមេរៀនជីវិតរីករាយ

170 / 365 នៃមេរៀនជីវិតរីករាយ

នៅពេលដែលផ្កាមួយទងនៅក្នុងសួនរបស់អ្នកបានស្វិតស្រពោន អ្នកអាចមានអារម្មណ៍មិនសប្បាយចិត្ត តែសូមកុំឲ្យអារម្មណ៍មួយនោះ ធ្វើឲ្យអ្នកភ្លេចរីករាយនឹងផ្កាជាច្រើនទៀតដែលកំពុងរីកក្បែរនោះ។ ដូចគ្នាដែរ ពេលអ្នកជួបរឿងមិនគាប់ប្រសើរនៅក្នុងជីវិត ច្បាស់ណាស់ថាអ្នកនឹងកើតទុក្ខ តែសូមកុំលិចលង់នឹងទុក្ខនោះយូរពេក យូររហូតភ្លេចមើលឃើញរឿងល្អៗផ្សេងទៀត ដែលកំពុងកើតមានឡើងចំពោះអ្នក។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

169 / 365 នៃមេរៀនជីវិតរីករាយ

169 / 365 នៃមេរៀនជីវិតរីករាយ

មានពេលមួយនៅក្នុងដំណើរជីវិតនេះ អ្នកអាចមានអារម្មណ៍ថាខ្លួនឯងឥតប្រយោជន៍ មិនដឹងថាតើគួរចំណាយពេលនៃជីវិតនេះយ៉ាងណានោះទេ។ បើអ្នកកំពុងមានអារម្មណ៍បែបនោះ អ្នកអាចសាកគិតបន្តិចទៅមើលថា៖ ហេតុអ្វីអ្នកត្រូវមានអារម្មណ៍បែបនោះ ព្រោះពេលអ្នកកើតមក អ្នកគ្មានចេះអ្វីក្រៅពីយំផងហ្នឹង។ សូម្បីតែញ៊ាំដែលជាជំនាញដ៏សំខាន់មួយ ក៏អ្នកមិនទាន់ចេះដែរនៅពេលនោះ។ ក្រោយមកទៀត ទំរាំចេះដើរ អ្នកត្រូវចំណាយពេលរាប់ខែ។ បើក្រឡេកមកមើលខ្លួនឯងក្នុងពេលនេះ អ្នកអាចធ្វើអ្វីៗដោយខ្លួនឯងបានច្រើនមែនទែន។ គ្រប់យ៉ាងគឺត្រូវចំណាយពេលក្នុងការធ្វើវា សូម្បីតែការដើរក៏យើងត្រូវចំណាយពេលរាប់ខែដែរ តែអ្វីដែលសំខាន់ គឺថាទោះបីដើរដួលៗប៉ុន្មានដង ក៏អ្នកនៅតែមិនចុះចាញ់ នៅតែបន្តដើរទៅមុខទៀត។ អ្នកត្រូវចាំថា ធម្មជាតិបានដាក់ពួកយើងនៅលើភពផែនដីនេះ គឺដើម្បីឲ្យយើងស្វែងរកភាពខ្លាំងរបស់ខ្លួន ហើយរស់នៅជាមួយភាពខ្លាំងនោះឲ្យបានជាប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃ។ បើពេលនេះ អ្នកមិនទាន់រកឃើញភាពខ្លាំងនោះនូវឡើយ វាពិតជាឱកាសល្អមែនទែនក្នុងការបន្តច្នៃ និងស្វែងរកវាបន្តទៀត។...

168 / 365 នៃមេរៀនជីវិតរីករាយ

168 / 365 នៃមេរៀនជីវិតរីករាយ

យើងបានរស់នៅជាមួយភាពភ័យខ្លាចសឹងតែគ្រប់ពេលពេញមួយជីវិតនេះ។ យើងមានអារម្មណ៍ភ័យខ្លាចសូម្បីតែពេលដែលយើងកំពុងសប្បាយរីករាយ យើងខ្លាចភាពរីករាយនោះនឹងចាកចេញពីយើង។ ពេលកើតទុក្ខក៏ខ្លាច ពេលរីករាយក៏ខ្លាច តើយើងនឹងអាចរស់នៅជីវិតមួយនេះបានប្រសើរដោយរបៀបណាទៅ? តើយើងនឹងអាចរស់នៅដោយពេញលេញដូចម្តេចបាន? វាមិនចម្លែកទេដែលយើងភ័យខ្លាចគ្រប់ពេលនោះ ព្រោះភាពខ្លាចនេះបាននៅជាមួយយើង តាំងពីយើងបានកើតចេញពីពោះម្តាយម្ល៉េះ។ តែនេះមិនមានន័យថា យើងមិនអាចដើរចេញពីវាបាននោះទេ។ ដើម្បីដើរចេញពីភាពភ័យខ្លាច ដំបូងយើងត្រូវចាប់ផ្តើមយល់ពីវាសិន។ ជាទូទៅ យើងខ្លាចចំពោះរឿងទាំងឡាយណា ដែលនឹងអាចកើតឡើងលើយើងនាពេលអនាគត ដែលយើងមិនអាចទាយដឹងបានមុន។ យើងខ្លាចការបាត់បង់ ខ្លាចការប្រែប្រួល ការបដិសេធ ការមើលងាយ ឬខ្លាចរឿងមិនល្អទាំងឡាយដែលនឹងអាចកើតឡើងលើយើង ឬមនុស្សជាទីស្រលាញ់របស់យើង។ តែបើអ្នកសង្កេតបន្តិច អ្នកនឹងឃើញថា រឿងគ្រប់យ៉ាងដែលកើតឡើងពិតជាគ្មានរឿងអាក្រក់នោះទេ។ គ្រប់យ៉ាងកើតឡើង គឺសម្រាប់ឲ្យយើងយល់ពីវាកាន់តែច្បាស់ជាងមុន សម្រាប់ឲ្យយើងពិសោធវាតែប៉ុណ្ណោះ។...

167 / 365 នៃមេរៀនជីវិតរីករាយ

167 / 365 នៃមេរៀនជីវិតរីករាយ

អ្នកមិនអាចរស់នៅជាមួយថ្ងៃស្អែកបាននោះទេ ព្រោះអ្នកអាចដកដង្ហើមបានតែនៅក្នុងខណៈនេះ នៅថ្ងៃនេះតែប៉ុណ្ណោះ។ ហើយអ្នកក៏មិនអាចរស់ជាមួយម្សិលមិញបានដែរ ព្រោះថាដង្ហើមអ្នកខ្លីណាស់។ អ្នកមិនអាចដកដង្ហើមតាំងពីម្សិលមិញមកដល់ខណៈនេះ នៅថ្ងៃនេះបានឡើយ។ អ្នកអាចរស់នៅជាមួយតែដង្ហើមរបស់អ្នកនៅខណៈនេះ នៅថ្ងៃនេះតែប៉ុណ្ណោះ។ ថ្ងៃស្អែកមិនទាន់មកដល់ទេ ដូច្នេះកុំទាន់បង្ហូរញើសសម្រាប់វាអី។ ហើយថ្ងៃមិ្សលមិញក៏បានចាកចេញទៅហើយ ដូច្នេះកុំចំណាយកម្លាំងដេញចាប់វាឲ្យត្រលប់មកវិញ។ រស់នៅជាមួយថ្ងៃនេះរបស់អ្នកឲ្យបានពេញលេញ ព្រោះថាមានតែថ្ងៃនេះទេដែលអ្នកមានជីវិត។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

166 / 365 នៃមេរៀនជីវិតរីករាយ

166 / 365 នៃមេរៀនជីវិតរីករាយ

គ្រួសារខ្ញុំមិនមានទេ។ កាលនៅតូចៗ ពួកយើងរកបានព្រឹកខ្វះល្ងាច។ ស្របគ្នានោះដែរ ដោយសារខ្ទមកំសត់របស់ពួកយើងទ្រុឌទ្រោមខ្លាំងពេក ទើបឪពុកម្តាយខ្ញុំត្រូវធ្វើផ្ទះថ្មីមួយ។ ទោះគ្មានប្រាក់យ៉ាងណា ក៏ពួកគាត់ចាប់ផ្តើមសន្សំទិញឈើម្តងបន្តិចៗ។ ពេលខ្លះក៏ដូរឈើជាមួយស្រូវក៏មាន។ បន្ទាប់មកទៀត ពួកគាត់ក៏ចាប់ផ្តើមធ្វើរឿងទាំងឡាយណា ដែលគាត់អាចធ្វើបានដោយខ្លួនឯង ឬពឹងអ្នកជិតខាង ដោយមិនចាំបាច់ជួលជាង។ មិនយូរប៉ុន្មាន ពួកយើងក៏ចាប់ផ្តើមរស់នៅក្រោមផ្ទះថ្មីដែលមិនទាន់រួចរាល់មួយ ដែលមានត្រឹមតែសរសរ និងគ្រោងឈើប៉ុណ្ណោះ។ ពីមួយខែទៅមួយខែ ផ្ទះក៏ចាប់ផ្តើមលេចរូបរាងបន្តិចៗម្តងៗឡើង ទោះបីជាវាប្រើពេលយូរបន្តិចក៏ដោយ។ បីឆ្នាំក្រោយមក ពួកយើងក៏អាចជ្រកកោននៅក្នុងផ្ទះរបស់យើង ដោយមិនបាច់ភ័យខ្លាចពីភ្លៀងទទឹកទៀតនោះទេ។ ពេលក្រឡេកទៅក្រោយវិញ អ្នកម៉ែមានក៏ប្រសាសន៍ថា៖ គាត់មិនដែលគិតថា ពួកយើងអាចមានប្រាក់ធ្វើផ្ទះបាននោះទេ តែឥឡូវនេះយើងមានផ្ទះនៅហើយ។ បើអ្នកក្រឡេកទៅមើលខ្លួនឯងវិញ...

165 / 365 នៃមេរៀនជីវិតរីករាយ

165 / 365 នៃមេរៀនជីវិតរីករាយ

“គាត់ឥឡូវប្លែកម្លេះ? គាត់ខុសពីមុនខ្លាំងណាស់។ កាលពីមុនគាត់មិនងាយខឹង មិនឆេវឆាវចឹងទេ?”ទាំងនេះគឺជាពាក្យដែលអ្នកអាចនិយាយខ្លួនឯងផ្ទាល់ ឬក៏អ្នកដទៃនិយាយពីអ្នក។ ជាញឹកញយណាស់ដែលយើងតែងតែគិតថា អ្នកដទៃប្លែកខុសពីមុន ហើយយើងមិនដែលគិតថា ខ្លួនឯងប្លែកនោះឡើយ។ ពាក្យថាប្លែកមានន័យថា ខុសពីអ្វីដែលយើងធ្លាប់បានឃើញធ្លាប់បានស្គាល់។ តែយើងប្រហែលជាបានភ្លេចនូវច្បាប់ធម្មជាតិមួយដែលថា៖ គ្រប់យ៉ាងតែងតែប្រែប្រួល។ គាត់ប្រែប្រួល យើងក៏ប្រែប្រួល គ្រប់គ្នាគឺសុទ្ធតែប្រែប្រួល។ ការប្រែប្រួលនៅក្នុងរឿងមួយនេះមានដូចជា៖ ការលើកដាក់សម្លេងរបស់យើងកាលពីមុន ខុសពីឥឡូវនេះ ដូច្នេះហើយ ពាក្យដដែលដែលយើងនិយាយ ក៏អាចធ្វើឲ្យទទួលបានអារម្មណ៍ផ្សេងគ្នាបានដែរ។ ទំនាក់ទំនងយើង និងគាត់កាលពីមុន ប្រហែលខុសពីឥឡូវនេះ (អាចស្និទ្ធស្នាល ឬឃ្លាតឆ្ងាយជាងមុន) ទំនួលខុសត្រូវរបស់គាត់កាលពីមុន ប្រហែលជាតិចជាងឥឡូវនេះ។ គាត់កាលពីមុនប្រហែលមានសុខភាពល្អជាងឥឡូវនេះ...

164 / 365 នៃមេរៀនជីវិតរីករាយ

164 / 365 នៃមេរៀនជីវិតរីករាយ

ខ្ញុំចង់ដឹងណាស់ថា តើមាននរណាម្នាក់ដែលអ្នកស្គាល់ ឬលឺគេនិយាយប្រាប់អ្នកថា គាត់មិនដែលជួបទុក្ខនោះទេ? តើមានទេ? ខ្ញុំហ៊ានធានាថា គ្មាននរណាម្នាក់មិនកើតទុក្ខនោះទេ ព្រោះគ្រាន់តែយើងកើតមកភ្លាម យើងបានយំកើតទុក្ខបាត់ទៅហើយ។ តែអ្នកដឹងទេថា ការយំរបស់យើងបន្ទាប់ពីកើតភ្លាមនោះ គឺជាសញ្ញាប្រាប់ថា យើងនៅរស់ យើងមិនអីទេ។ យំក៏ជាសញ្ញាមួយដែលប្រាប់ថា យើងមានឯករាជ្យហើយ ព្រោះវាជាពេលវេលាមួយដែលយើងអាចដកដង្ហើមបានដោយខ្លួនឯង ដោយមិនពឹងលើអុកស៊ីស្សែនរបស់ម្តាយដូចនៅក្នុងពោះគាត់ទៀតនោះទេ។ ដូចគ្នាដែរ បញ្ហាអាចនឹងពិបាកសម្រាប់អ្នក តែបញ្ហានេះហើយដែលបានបញ្ជាក់ថា អ្នកនៅរស់រានមានជីវិតនូវឡើយ។ វាក៏បានធ្វើឲ្យអ្នករឹងមាំពីមួយថ្ងៃទៅមួយថ្ងៃដែរ ព្រោះវាបានធ្វើឲ្យអ្នកខំប្រឹងប្រែង ប្រើប្រាស់ការគិតពិចារណា គំនិតច្នៃប្រឌិត រាល់ពេលអ្នកដោះស្រាយវាម្តងៗ។ ដូច្នេះសូមអ្នកកុំខ្លាច ឬក៏ចង់ឲ្យបញ្ហាអស់ពីជីវិតអ្នកអី។ ព្រមទទួលយកវា...

163 / 365 នៃមេរៀនជីវិតរីករាយ

163 / 365 នៃមេរៀនជីវិតរីករាយ

ការបារម្ភនឹងនរណាម្នាក់អាចសម្តែងចេញតាមច្រើនទំរង់ ដូចជាប្រាក់កាស ពេលវេលា ការលួងលោមលើកទឹកចិត្ត ឬការប្រឹក្សាយោបល់ជាដើម។ ហើយពេលខ្លះទៀត យើងក៏បង្ហាញតាមរយៈ ការចាប់យកបញ្ហារបស់គាត់ មកដាក់លើស្មាខ្លួនឯងតែម្តង ជាពិសេសជាមួយមនុស្សជាទីស្រលាញ់របស់យើង។ តែទោះបីជាយើងស្រលាញ់គាត់ខ្លាំងយ៉ាងណាក៏ដោយ គាត់ត្រូវតែឆ្លងកាត់មេរៀនជីវិតរបស់គាត់ដោយខ្លួនឯង។ យើងមិនអាចរៀន ឬដោះស្រាយជំនួសគាត់បានឡើយ។ បើយើងអាចដោះស្រាយជំនួសគាត់នៅពេលនេះ ថ្ងៃណាមួយ ជីវិតនឹងដាក់មេរៀនដដែលនឹងឲ្យគាត់ធ្វើម្តងទៀត ហើយគាត់នៅតែមិនអាចដោះស្រាយបាន។ ការជួយដែលប្រសើរបំផុត គឺជាការជួយដែលធ្វើឲ្យគាត់រឹងមាំឡើង ចេះត្រិះរិះពិចារណា យល់ពីជីវិត ដែលទាំងអស់នេះអាចធ្វើឲ្យគាត់មានសមត្ថភាពច្រើន ក្នុងការដោះស្រាយលំហាត់ផ្សេងទៀតបាននៅថ្ងៃក្រោយ។ ពេលគាត់ជួបបញ្ហា យើងអាចដើរជាមួយគាត់ លើកទឹកចិត្ត ប្រឹក្សាយោបល់ ផ្តល់អ្វីដែលគាត់ត្រូវការសម្រាប់លំហាត់របស់គាត់ តែត្រូវចាំថា...

162 / 365 នៃមេរៀនជីវិតរីករាយ

162 / 365 នៃមេរៀនជីវិតរីករាយ

តើមាននរណាម្នាក់មិនមួម៉ៅ ពេលដែលខ្លួនឯងកំពុងជាប់ស្ទះនៅក្នុងចរាចរណ៍នោះ? តែបើអ្នកអង្គុយនៅកន្លែងខ្ពស់ល្មម ហើយក្រឡេកមើលមកក្រោម ឃើញភ្លើងរថយន្តភ្លើងម៉ូតូដែលកំពុងកកស្ទះនៅតាមដងផ្លូវ អ្នកនឹងមានអារម្មណ៍ថា វាគឺជាសិល្បៈមួយដែលស្រស់ស្អាតនៅពេលរាត្រី បើទោះបីជាអ្នកមិនចូលចិត្តអារម្មណ៍ជាប់ស្ទះនោះក៏ដោយ។ ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជុំវិញខ្លួនក៏ដូចគ្នាដែរ។ បើអ្នកនៅកៀកគ្នារហូត ច្បាស់ណាស់ អ្នកប្រាកដជាឃើញចំនុចមិនល្អរបស់គ្នា ព្រោះមានរឿងតូចៗជាច្រើនដែលអ្នកមិនពេញចិត្ត។ តែពេលដែលអ្នកទុកចន្លោះខ្លះសម្រាប់គ្នា នោះទំនាក់ទំនងអ្នកនឹងនៅតែស្រស់ស្អាតជានិច្ច។ ការទុកចន្លោះឲ្យគ្នា មិនបានបង្ហាញថា អ្នកឬគាត់មិនយកចិត្តទុកដាក់ចំពោះគ្នានោះទេ តែវាបានបង្ហាញថា អ្នកបានផ្តល់តម្លៃឲ្យគ្នាក្នុងការអភិវឌ្ឍខ្លួន និងបន្តធ្វើជាខ្លួនឯង បើទោះបីជាអ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងជាមួយគ្នាក៏ដោយ។ ក្តីស្រលាញ់ពិត មិនចាំបាច់ត្រូវចំណាយពេលជាមួយគ្នារហូតនោះទេ ព្រោះក្តីស្រលាញ់ក៏ត្រូវការដង្ហើមដកដូចគ្នា មិនថាក្តីស្រលាញ់ចំពោះ មិត្តភក្ត បងប្អូន គ្រួសារ ឬដៃគូស្នេហានោះឡើយ។...