Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
161 / 365 នៃមេរៀនជីវិតរីករាយ
“ខ្ញុំដូចជាចង់ញ៉ាំសម្លម្ជូរ។ ពេលទៅដល់ផ្សារ ខ្ញុំក៏ដូរចិត្តចង់ញ៉ាំឆាក្តៅវិញ។ ខ្ញុំក៏ទិញគ្រឿងឆាក្តៅមកស្ល។ ឃ្លានផង ធ្វើគ្រឿងយូរផង ខ្ញុំក៏នឹកស្តាយថា៖ បើស្លម្ជូរវាស្រួលជាង ហើយបានញ៉ាំបាត់ទៅហើយ។ ចិត្តក៏ចាប់ផ្តើមមួម៉ៅ។” អ្នកឃើញទេ នេះជាចិត្តរបស់ខ្ញុំផង ខ្ញុំនៅតែតាមវាមិនទាន់។ ចុះតើខ្ញុំនឹងរំពឹងឲ្យអ្នកដទៃ ដែលមិនស្គាល់ខ្ញុំច្បាស់ផង ឲ្យមកយល់ចិត្តខ្ញុំយ៉ាងដូចម្តេចបាន? ជារឿយៗ យើងតែងតែនិយាយថា “គ្មានអ្នកយល់ចិត្ត” “ខ្វះអ្នកយល់ចិត្ត” វាពិតជាប្រយោគមួយដែលមិនដែលខុស ព្រោះវាពិតជាគ្មាននរណាម្នាក់ អាចមកយល់ពីយើងបាននោះទេ ជាពិសេសគឺនៅពេលដែលយើងកំពុងហត់ចិត្ត ហត់កាយ ដែលពេលនោះចិត្តយើងដូរលឿនដូចព្យុះ។ ដូច្នេះ បើនៅពេលនេះ អ្នកកំពុងអន់ចិត្ត ព្រោះអ្នករំពឹងថា...
160 / 365 នៃមេរៀនជីវិតរីករាយ
“អ្វីដែលសំខាន់សម្រាប់ខ្ញុំនៅពេលនេះ គឺធ្វើយ៉ាងណាឲ្យគ្រួសារខ្ញុំ មានបាយញាំបីពេលសិន។”“ខ្ញុំយល់ ថាពិភពលោកមួយនេះពិតជាស្រស់ស្អាតខ្លាំងណាស់។”“ខ្ញុំចង់សាកល្បងការងារថ្មីមួយនេះ ខ្ញុំចាប់អារម្មណ៍នឹងវាខ្លាំងណាស់។”“ខ្ញុំហត់ហើយ ខ្ញុំពិតជាត្រូវការការសម្រាកដ៏ស្ងប់ស្ងាត់មួយរយៈ។” តើឥឡូវនេះ អ្នកយល់ថា ខ្លួនឯងនៅក្នុងស្ថានភាពមួយណា ស្ថានភាពដែលត្រូវបំពេញតម្រូវការចាំបាច់សិន ឬត្រូវការសម្រាកមួយរយៈសិន ឬអាចទាំងពីរក្នុងពេលតែមួយ? ស្ថានភាពនីមួយៗ គឺជារដូវកាលដែលអ្នកត្រូវឆ្លងកាត់។ វាពិតជាសំខាន់ក្នុងការដឹងថា ឥឡូវនេះ អ្នកកំពុងស្ថិតនៅក្នុងរដូវមួយណា ព្រោះវាអាចជួយអ្នកឲ្យចេះសម្របខ្លួន និងរៀបចំផែនការសម្រាប់រដូវកាលរបស់អ្នក។ តែអ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺផ្នត់គំនិតមួយដែលយល់ថា គ្រប់រដូវកាលទាំងអស់ ពិតជាមានគោលបំណង និងមេរៀនខុសៗគ្នាសម្រាប់អ្នក ហើយរដូវកាលនីមួយៗមិនអាចនៅជាមួយអ្នករហូតនោះទេ។ ដូច្នេះ កុំយល់ថាខ្លួនឯងអភ័ព្វ ឬកំសត់អី ព្រោះមិនមែនមានតែអ្នកទេដែលឆ្លងកាត់រដូវកាលទាំងអស់នេះ ម្នាក់ៗត្រូវតែឆ្លងកាត់ទាំងអស់...
159 / 365 នៃមេរៀនជីវិតរីករាយ
មិនថាព្រះពុទ្ធ ទស្សនៈវិទូផ្សេងទៀត ឬបុគ្គលជោគជ័យនានានោះទេ ពួកលោកតែងតែអប់រំមនុស្ស ឲ្យរស់នៅដោយគ្មានការភ័យខ្លាច។ អ្នកខ្លះក៏យល់ច្រលំថា ចុះបើមិនឲ្យយើងខ្លាចអ្វីទាំងអស់ តើការរស់នៅរបស់យើងនឹងមិនជួបគ្រោះថ្នាក់ទេឬ? ឧទាហរណ៍ដូចជាការមិនខ្លាចចោរលួច មិនខ្លាចសត្វសាហាវៗដូចជាសត្វពស់ជាដើម។ នេះប្រហែលជាការយល់ច្រលំថា “ការមិនភ័យខ្លាច” គឺជាការប្រមាថហើយ។ តែការពិតរឿងទាំងពីនេះ ពិតជាមិនដូចគ្នានោះទេ។ នៅពេលដែលយើងមានភាពភ័យខ្លាច វាប្រៀបបាននឹងទឹកដែលប៉ះទន្គិចនឹងព្យុះខ្លាំង។ ព្យុះនឹងធ្វើឲ្យកករផុសឡើង ហើយទឹកនឹងប្រែទៅជាល្អក់មើលអ្វីមិនឃើញ។ ចិត្តដែលមានភាពភ័យខ្លាច ពិតជាស្លន់ស្លោ ភ្លេចអស់នូវអ្វីដែលធ្លាប់ដឹង។ ពេលដែលយើងភ័យ វាពិបាកជាងមនុស្សពិការភ្នែកទៅទៀត យើងមិនដឹងថាគួរធ្វើបែបណានោះទេ វាដូចជា អ្នកខ្លះឃើញភ្លើងឆេះផ្ទះហើយ ក៏បានតែឈរស្រែក ឬឈរមើល មិនដឹងធ្វើអ្វីសោះ ឬអ្នកដែលខ្លាចចោរលួចពេក...
158 / 365 នៃមេរៀនជីវិតរីករាយ
ពេលខ្លះ អ្នកប្រហែលជាលឺគេនិយាយថា៖ ជីវិតមិនពិបាកទេ តែយើងទេដែលធ្វើឲ្យវាពិបាក។ ឯពេលខ្លះទៀតក៏លឺគេនិយាយថា៖ ការរស់នៅជីវិតមួយនេះ ពិតជាមិនស្រួលទេ។ ដូច្នេះ តើការរស់នៅជីវិតមួយនេះ គឺជារឿងស្រួល ឬពិបាកឲ្យពិតប្រាកដ? ជីវិតហាក់ដូចជាងាយស្រួល ឬពិបាក អ្នកសុទ្ធតែធ្លាប់បានឆ្លងកាត់អារម្មណ៍ទាំងអស់នោះ។ បើអ្នកសង្កេតបន្តិច អ្នកនឹងចាប់អារម្មណ៍ឃើញថា ជីវិតមានភាពងាយស្រួល គឺនៅពេលដែលអ្នកកំពុងមានក្តីសុខ រីករាយ ពេញចិត្ត ឬអាចធ្វើអ្វីៗដែលស្របទៅតាមការចង់បានរបស់ខ្លួន។ តែនៅពេលដែលអ្នកកំពុងប្រឈមមុខនឹងការបាត់បង់ ការបដិសេធ សម្ពាធ ឬការបរាជ័យជាដើម នោះអ្នកនឹងមានអារម្មណ៍ថា ជីវិតពិតជាពិបាកណាស់។ សម្រាប់ខ្ញុំ ការរស់នៅជីវិតមួយនេះ មិនមែនមានន័យថាស្រួល...
157 / 365 នៃមេរៀនជីវិតរីករាយ
គ្មាននរណាម្នាក់ចង់ខាតបង់ពេលវេលា បាត់បង់លុយកាក់ បាត់បង់ភាពជឿទុកចិត្ត ឬមនុស្សជាទីស្រលាញ់របស់ខ្លួននោះទេ។ និយាយជារួម ពួកយើងមិនដែលចង់បាត់បង់អ្វី ដែលល្អ ដែលយើងកំពុងមាននោះឡើយ។ តែអ្នកដែលសង្កេតមើលទេថា តើអ្នកពិតជាបាត់បង់ ឬអ្វីដែលអ្នកយល់ថាបាត់បង់ បានប្រែរូបរាងទៅជាអ្វីមួយផ្សេងទៀត? តោះរៀនសង្កេតជាមួយគ្នា។ បងប្អូនសាច់ញាតិរបស់ខ្ញុំទាំងជិតទាំងឆ្ងាយ តែងតែឲ្យខ្ញុំជួយជូនពួកគាត់ទៅពេទ្យ ព្រោះគាត់យល់ថា ខ្ញុំចេះសួរនាំពេទ្យ ហើយអាចពន្យល់គាត់បានពេលគាត់មិនច្បាស់ ឬភ្លេចត្រង់ណា។ អ្នកអាចនឹងយល់ថា ខ្ញុំបាត់បង់ពេលវេលាដ៏មានតម្លៃ។ តែអ្នកដឹងទេ ខ្ញុំដឹងច្រើនពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដឹងពីដំណើរការនៃការព្យាបាលច្រើន ហើយក៏អាចអនុវត្តរបៀបរស់នៅ ដែលនាំឲ្យមានសុខភាពល្អបានច្រើនផងដែរ។ សម្រាប់ខ្ញុំ ពេលវេលាដែលយល់ថាបាត់បង់ទៅនោះ តាមពិត...
156 / 365 នៃមេរៀនជីវិតរីករាយ
ថ្ងៃខ្លះ អ្នកមានអារម្មណ៍ថា វាហាក់ដូចជាថ្ងៃមួយដ៏វែង។ តាំងពីព្រលឹមរហូតដល់យប់ អ្នករវល់ខ្លាំងមែនទែនក្នុងការមើលថែអ្នកនៅជុំវិញខ្លួន។ អារម្មណ៍បែបនេះមិនមែនកើតឡើងមកពីអ្នកហត់នឿយនឹងផ្លូវកាយពេកនោះទេ តែមកពីផ្លូវចិត្តរបស់អ្នកហត់ខ្លាំងពេក។ ជាទូទៅ ថ្ងៃដែលវែងៗបែបនេះ អ្នកគ្មានពេលមើលថែខ្លួនឯងនោះទេ។ ហើយបើអ្នកសម្បូរថ្ងៃវែងៗច្រើនជាប់គ្នា មិនយូរប៉ុន្មាន ទឹកភ្នែករបស់អ្នកនឹកហូរមកដោយឯកឯង ព្រោះអ្នកអាណិតខ្លួនឯង។ នេះបង្ហាញឲ្យឃើញថា អ្នកបានមើលថែមនុស្សជាទីស្រលាញ់របស់អ្នករាល់ថ្ងៃ តែអ្នកប្រហែលជាភ្លេចមើលថែខ្លួនឯងហើយ។ កុំភ្លេចថា ខ្លួនអ្នក ក៏ជាម្នាក់ដែលអ្នកត្រូវមើលថែដូចគ្នា។ ការយកពេលរបស់អ្នកពីការមើលថែមនុស្សជុំវិញខ្លួន ដើម្បីមកមើលថែខ្លួនឯងនោះ វាគឺជារឿងដែលចាំបាច់ និងសំខាន់បំផុត។ វាមិនមែនជាទង្វើអត្មានិយមនោះទេ។ ត្រូវចាំថា អ្នកអាចចាក់ទឹកទៅកែវអ្នកដទៃទៀតបាន ដរាបណា អ្នកមានទឹកនៅក្នុងកែវរបស់អ្នកជាមុនសិន។ ដោយក្តីស្រលាញ់ពី...
155 / 365 នៃមេរៀនជីវិតរីករាយ
ធ្លាប់ទេ ឲ្យតែនិយាយជាមួយគាត់ហើយ ឬគាត់មករកជំនួយពីអ្នក អ្នកតែងតែអស់កម្លាំងភ្លាម។ វាហាក់ដូចជាថាមពលរបស់អ្នក បានហូរចេញពីខ្លួនបន្ទាប់ពីការសន្ទនាជាមួយគាត់ម្តងៗ។ បើអ្នកឧស្សាហ៍សង្កេតឃើញបែបនេះ អ្នកអាចសាកល្បងកំណត់ព្រំដែនសម្រាប់ខ្លួនឯងម្តង ព្រោះវាអាចការពារអ្នក ពីការលេចថាមពលបាន។ ការកំណត់ព្រំដែនសម្រាប់ខ្លួនឯង មិនមែនជាជញ្ជាំងបិទអ្នកឲ្យជិតពីអ្នកឯទៀតនោះទេ តែវាជារបងដែលមានទ្វារបិទបើកបាន។ ពេលអ្នកកំណត់ព្រំដែនសម្រាប់ខ្លួនឯង នោះវាមានន័យថា អ្នកគឺជាអ្នកសម្រេចថា នរណាអាចចូលទៅខាងក្នុងបាន ចូលបាននៅពេលណា ហើយត្រូវគោរពតាមលក្ខខណ្ឌអ្វីខ្លះពេលចូលទៅ។ បើសិនជាមនុស្សដែលចង់ចូលទៅខាងក្នុងរបងខឹងនឹងអ្នក ព្រោះអ្នកមិនអនុញ្ញាតឲ្យគាត់ នោះវាគឺជាការឆ្លើយតបរបស់គាត់សម្រាប់ការពឹងផ្អែកលើអ្នក វាមិនមែនជាភាពអត្មានិយមរបស់អ្នកនោះឡើយ។បើសមាជិកគ្រួសារអ្នកតែងតែធ្វើឲ្យអ្នកអស់កម្លាំង ឬពឹងផ្អែកលើអ្នកច្រើនហួស អ្នកអាចដាក់របងតាមរយៈ៖ ខ្ញុំអាចជួយរឿងនេះបានតែមិនមែនថ្ងៃនេះទេ។ ខ្ញុំអាចជួយបាននៅចុងសប្តាហ៍។ ខ្ញុំអាចឲ្យខ្ជីទៀតបានលើកនេះ តែខ្ញុំមិនអាចជួយរហូតនោះទេ។ ខ្ញុំត្រូវការវាសម្រាប់ការងាររបស់ខ្ញុំដែរ។...
154 / 365 នៃមេរៀនជីវិតរីករាយ
ល្ងាចមួយ ពេលខ្ញុំអង្គុយធ្វើការងាររបស់ខ្ញុំ ស្រាប់តែសម្លេងយំយ៉ាងត្រហឹងកើតចេញពីមនុស្សមួយក្រុមដែលនៅជិតនោះ។ ពួកគាត់យំបណ្តើរ រៀបរាប់ពីចំនុចល្អៗរបស់ប៉ាគាត់បណ្តើរ។ ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា ពេលនោះខ្ញុំទៅធ្វើការនៅក្នុងមន្ទីពេទ្យ ព្រោះត្រូវមើលថែប្អូន និងក្រុមគ្រួសារ។ ពេលលឺពួកគាត់រៀបរាប់ឥតឈប់ វាក៏បានធ្វើឲ្យខ្ញុំនឹកឃើញដល់ពេលចុងក្រោយនៃមនុស្សគ្រប់គ្នា ហើយនឹងសកម្មភាពរាល់ថ្ងៃរបស់ពួកយើង។ រាល់ថ្ងៃនេះ ពួកយើងមិនសូវជាចូលចិត្តនិយាយប្រាប់មនុស្សជាទីស្រលាញ់ពីចំនុចល្អ និងចំនុចខ្លាំងរបស់គាត់នោះទេ។ នេះប្រហែលជាពួកយើងអៀនច្រើន ឬក៏យល់ថានៅមានពេលច្រើនតទៅទៀត។ តែអ្នកដឹងទេ ជីវិតនឹងមិនអាចសន្យាបានថា ពេលណាយើង ឬមនុស្សជាទីស្រលាញ់របស់យើង នឹងចាកចេញពីផែនដីនេះនោះទេ។ ទាន់មានឱកាស យើងគួរតែនិយាយពីអ្វីដែលយើងពេញចិត្ត អ្វីដែលយើងចង់អរគុណទៅកាន់គាត់ ទាន់គាត់នៅអាចស្តាប់លឺ ហើយអាចមានអារម្មណ៍រីករាយនឹងពាក្យទាំងអស់នោះបាន។ សូមកុំចាំដល់អស់ឱកាស។ ត្រូវចាំថា អ្នកដែលចាកចេញទៅហើយ...
153 / 365 នៃមេរៀនជីវិតរីករាយ
ពេលខ្ញុំឈានជើងចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យធំមួយនៅទីក្រុងភ្នំពេញ ដែលមានមនុស្សប្រហែល១០០នាក់ អ្វីដែលចូលមកក្នុងការគិតរបស់ខ្ញុំដំបូងគេគឺ ទាំងស្រីទាំងប្រុស ទាំងចាស់ទាំងក្មេង ទាំងស្បែកស ទាំងស្បែកខ្មៅ ទាបឬខ្ពស់ មានឬក្រ ខ្មែរឬបរទេស គឺសុទ្ធតែត្រូវគេងនៅលើគ្រែមួយនេះដោយជៀសមិនផុត។ ពេលនេះ ខ្ញុំជាអ្នកកំដរអ្នកជំងឺ មិនមែនជាអ្នកជំងឺនោះទេ តែថ្ងៃណាមួយ ខ្ញុំនឹងជាម្នាក់ដែលគេងនៅលើគ្រែពេទ្យនេះដូចគ្នា។ ខ្ញុំពិតជាមិនអាចជៀសផុតនោះទេ ហើយក៏គ្មាននរណាម្នាក់គេចរួចនោះដែរ ទាំងអ្នកទាំងខ្ញុំ។ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់យូរៗទៅ ខ្ញុំក៏ចាប់ផ្តើមយល់ថា ជីវិតពិតជាយុត្តិធម៌ណាស់ ព្រោះទោះបីជាអ្នកមានយ៉ាងណា ស្អាតយ៉ាងណា ក៏អ្នកមិនអាចសើយសុខនឹងគ្រឿងទាំងអស់នោះបានរហូតដែរ។ ដូច្នេះហើយ អ្វីដែលត្រូវធ្វើ គឺរស់នៅជីវិតមួយនេះដោយល្អ ដោយធម៌ ហើយអរគុណដែលនៅខណៈនេះ...
152 / 365 នៃមេរៀនជីវិតរីករាយ
ពេលបញ្ហាកើតឡើងលើយើង ច្បាស់ណាស់យើងច្បាស់ជាកើតទុក្ខ។ តែពេលដែលយើងដឹងថាខ្លួនឯងកំពុងកើតទុក្ខ អ្នកសាកល្បងទម្លាក់វាពីលើស្មារបស់អ្នកមក ហើយប្រើប្រាស់វាជាឈ្នាន់ក្នុងការឲ្យអ្នកអាចក្លាយទៅជាមនុស្សដែលប្រសើរជាងអ្នកកាលពីម្សិលមិញ។ ត្រូវចាំ កុំទូលឬលីបញ្ហា តែត្រូវជាន់លើវាដើម្បីអាចហក់ទៅកាន់អ្វីដែលប្រសើរជាងនេះ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ