Thoughts

We have shared our thoughts on life context.
Enjoy reading and thinking together on each topic.

181 / 365 នៃមេរៀនជីវិតរីករាយ

181 / 365 នៃមេរៀនជីវិតរីករាយ

អ្នកឆ្លល់ទេ ថាតើមនុស្សយើងត្រូវការអ្វីឲ្យពិតប្រាកដ? អ្នកខ្លះខំប្រឹងយ៉ាងខ្លាំងក្នុងការស្វែងរកសុភមង្គលនៅក្នុងជីវិតដោយយល់ថា ការខំប្រឹងរកប្រាក់ឲ្យបានច្រើន ការមានផ្ទះ មានទ្រព្យសម្បត្តិ មានគ្រួសារមួយដ៏កក់ក្តៅ គឺជាសុភមង្គលរបស់ខ្លួន។ តែអ្នកខ្លះទៀតបានប្រព្រឹត្តផ្ទុយស្រលះពីការយល់ឃើញខាងលើ។ ពួកគេបានលះបង់នូវទ្រព្យសម្បត្តិ គ្រួសារ ការងារហើយទៅរស់នៅជីវិតដ៏សាមញ្ញ ឬទៅបួសជាព្រះសង្ឈក៏មាន។ ឯអ្នកខ្លះទៀតវិញ មិនស្រវ៉ាទ្រព្យសម្បត្តិច្រើនពេកទេ ត្រឹមតែសមល្មមសម្រាប់ឲ្យពួកគេអាចធ្វើការដែលខ្លួនស្រលាញ់ ឬការងារដែលខ្លួនយល់ថាមានប្រយោជន៍ដល់សង្គម ដល់មនុស្សជាតិគឺគ្រប់គ្រាន់ហើយ។ បើយើងសង្កេតបន្តិច យើងនឹងចាប់អារម្មណ៍ឃើញថា ពីដំបូងមនុស្សម្នាក់ៗខំប្រឹងបំពេញតម្រូវការចាំបាច់របស់ខ្លួន មានដូចជាអាហារ ជំរក សុវត្ថិភាពក្នុងការរស់នៅ ក្តីស្រលាញ់ ការរាប់រកនៅក្នុងសង្គមជាដើម។ នៅពេលដែលតម្រូវការទាំងអស់នោះត្រូវបានបំពេញហើយ យើងក៏ចាប់ផ្តើមសួរខ្លួនឯងថា៖ “តើជីវិតរបស់យើងរស់នៅដើម្បីអ្វី? តើយើងគួរចំណាយពេលនៃជីវិតមួយនេះឲ្យបានជាប្រយោជន៍យ៉ាងដូចម្តេច?...

180 / 365 នៃមេរៀនជីវិតរីករាយ

180 / 365 នៃមេរៀនជីវិតរីករាយ

ពេលយើងឈឺពោះខ្លាំង យើងក៏ប្រាថ្នាសូមឲ្យបាត់ឈឺ ព្រោះវាជាពេលដែលយើងមានក្តីសុខ។ នៅខណៈនេះ យើងប្រហែលមិនបានឈឺពោះទេ តើយើងកំពុងរីករាយ និងអរគុណចំពោះការដែលយើងមិនឈឺដែរឬទេ? ពេលយើងជិះម៉ូតូហាលភ្លៀង យើងក៏ប្រាថ្នាឲ្យមានឡានជិះ ព្រោះយើងនឹងមិនទទឹក មិនរងា យើងនឹងមានក្តីសុខ។ ពេលយើងបានជិះឡានក្រោមតំណក់ភ្លៀង តើយើងមានរីករាយនឹងវាទេ ឬយើងកំពុងតែខឹងអន្ទះសាដោយសារការកកស្ទះចរាចរ? ជាទូទៅយើងតែងតែប៉ងប្រាថ្នាចង់បាននេះចង់បាននោះ តែពេលដែលប្រាថ្នារបស់យើងបានសម្រេច យើងមិនបានរីករាយជាមួយវានោះទេ យើងក៏ចាប់ផ្តើមប្រាថ្នារឿងមួយផ្សេងទៀត។ យើងចេះតែបន្តចង់បានឥតឈប់ឈរដោយយល់ថា វានឹងជួយឲ្យយើងមានសេចក្តីសុខ។ តើយើងនឹងអាចមានសេចក្តីសុខបានទេ បើយើងមិនអាចមើលឃើញពីតម្លៃនៃអ្វីដែលយើងកំពុងមាន និងរឿងដែលកំពុងកើតឡើងលើយើងផងនោះ? បើអ្នកចាប់ផ្តើមរៀនសង្កេតរកមើលចំណុចល្អៗពីគ្រប់យ៉ាងដែលអ្នកកំពុងមាន ពីគ្រប់រឿងដែលកំពុងកើតឡើងលើអ្នក អ្នកច្បាស់ជាឃើញចំណុចល្អទាំងអស់នោះជាមិនខាន ដែលជាហេតុធ្វើឲ្យអ្នកអាចញញឹមនិងអរគុណចំពោះវា។ នេះហើយគឺជាគន្លឹះឆ្ពោះទៅរកសុភមង្គលនៅក្នុងជីវិត។ ដោយក្តីស្រលាញ់ពី...

179 / 365 នៃមេរៀនជីវិតរីករាយ

179 / 365 នៃមេរៀនជីវិតរីករាយ

បើនិយាយពីវត្ថុអនុស្សាវរីយ យើងតែងតែចូលចិត្តទិញរបស់ដែលធ្វើដោយដៃជាងរបស់រោងចក្រ ទោះបីជាវារាងថ្លៃបន្តិចក៏ដោយ។ សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តរបស់ធ្វើដោយដៃ ព្រោះវាមានតែមួយគត់។ ទោះបីជាមនុស្សតែម្នាក់បានផលិតវា ក៏វានៅតែមានភាពខុសគ្នាដែរ ដោយសារពេលវេលាខុសគ្នា ថាមពលក្នុងការផលិតខុសគ្នា។ អ្នកផលិតត្រូវតែមានអារម្មណ៍ល្អ ធ្វើដោយការស្រលាញ់ពេញចិត្ត ធ្វើដោយយកចិត្តទុកដាក់ ដោយការផ្តោត១០០%។ នេះហើយទើបធ្វើឲ្យវាមានថាមពលល្អនៅខាងក្នុង ធ្វើឲ្យវាមានភាពទាក់ទាញ ទោះបីជាពេលខ្លះយើងមើលមិនទាន់យល់ពីវាក៏ដោយ។ របៀបធ្វើការរបស់យើងក៏ដូចគ្នាដែរ។ ការងារមួយមានប្រសិទ្ធភាពល្អ និងអាចជាប្រយោជន៍ដល់មនុស្សជាតិបាន លុះត្រាតែអ្នកផលិតស្រលាញ់ការងារនោះ ហើយដាក់ចិត្តដាក់កាយធ្វើវាដោយពេញចិត្ត។ ដូចស្ទីវ ចប(Steve Jobs) ស្ថាបនិកក្រុមហ៊ុន Apple បាននិយាយថា៖ វិធីតែមួយគត់ក្នុងការធ្វើការងារដ៏អស្ចារ្យមួយបាន គឺត្រូវស្រលាញ់ការងាររបស់អ្នក។...

178 / 365 នៃមេរៀនជីវិតរីករាយ

178 / 365 នៃមេរៀនជីវិតរីករាយ

ទោះបីជាខ្ញុំបានរៀនច្រើនពីព្រះពុទ្ធនៃយើង តែក៏មានទ្រឹស្តីមួយចំនួនរបស់ព្រះអង្គ ដែលខ្ញុំមិនអាចបង្ខំខ្លួនឯងឲ្យទទួលយកទាំងស្រុងបានដែរ។ ព្រះពុទ្ធតែងតែបង្រៀនយើងឲ្យដើរស្របនឹងធម្មជាតិ ហើយព្រះអង្គបានប្រាប់ទៀតថា៖ កើត ចាស់ ឈឺ ស្លាប់ នេះគឺជាវដ្តនៃជីវិត។ នេះគឺជាការរកឃើញរបស់ព្រះអង្គ។ តែព្រះអង្គខ្លួនឯងក៏ចង់ដើរចេញពីធម្មជាតិនៃវដ្តមួយនេះ គឺនិពាន្វដែលមិនកើត ហើយក៏មិនស្លាប់ដែរ។ សម្រាប់ខ្ញុំ ទ្រឹស្តីទាំងពីរនេះគឺផ្ទុយគ្នាស្រលះ។ តើនេះវាយ៉ាងម៉េចទៅវិញ? តើមានកន្លែងណាដែលខ្ញុំយល់មិនទាន់ដល់មែនទេ? សំណួរនេះនៅជាមួយខ្ញុំរាប់ឆ្នាំ តែខ្ញុំក៏នៅតែបន្តទទួលយកការបង្រៀនផ្សេងទៀតដែលសមហេតុផលសម្រាប់ខ្ញុំ ដែលជាប្រយោជន៍សម្រាប់ខ្ញុំ។ ថ្ងៃមួយ មានបងប្រុសរួមការងារម្នាក់បានពន្យល់វាប្រាប់ខ្ញុំ។ ហើយការពន្យល់នោះក៏បានផ្លាស់ប្តូរខ្ញុំទាំងស្រុងក្នុងការរៀនសូត្រ ក៏ដូចជាការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ខ្ញុំក៏សូមយកខណៈនេះដើម្បីសម្តែងការដឹងគុណចំពោះគាត់ដូចគ្នា។ ខាងក្រោមគឺជាការសន្ទនារបស់ពួកយើង បន្ទាប់ពីខ្ញុំបានប្រាប់គាត់ពីការឆ្ងល់លើទ្រឹស្តីផ្ទុយគ្នានោះ។បងប្រុស៖ តើធម្មជាតិរបស់ទឹកយ៉ាងម៉េចដែរ?ខ្ញុំ៖ ធម្មជាតិរបស់ទឹកគឺរាវ។...

177 / 365 នៃមេរៀនជីវិតរីករាយ

177 / 365 នៃមេរៀនជីវិតរីករាយ

មានការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការធ្វើសមាធិអាចជួយយើងឲ្យរស់នៅបានប្រសើរ និងចាកឆ្ងាយពីភាពតានតឹងផ្លូវចិត្តនានា។ តើសមាធិអាចជួយអ្នកបានដោយរបៀបណា? អ្នកសាកស្រម៉ៃមើលថា ពេលអ្នកចុះទៅក្នុងសមុទ្រ ហើយពេលនោះ អ្នកមិនអាចមើលឃើញច្បាស់ដោយសារភាពល្អក់នៃទឹក តើអ្នកនឹងមានអារម្មណ៍បែបណា? ប្រាកដណាស់ អ្នកនឹងងាយភិតភ័យ ឆាប់អស់កម្លាំងព្រោះអ្នកត្រូវប្រុងប្រយ័ត្នខ្លួនគ្រប់ពេលវេលា។ នៅពេលដែលអ្នកមិនអាចមើលឃើញច្បាស់ សូម្បីតែស្លឹកឈើដែលអណ្តែតមកជិតអ្នក ក៏អ្នកខ្លាចវាដែរ ហើយប្រុងប្រយ័ត្នយ៉ាងខ្លាំង។ តែបើទឹកថ្លា មិនមានកករ នោះអ្នកនឹងអាចមើលឃើញយ៉ាងច្បាស់ នូវអ្វីៗដែលកំពុងកើតមាននៅជុំវិញខ្លួនអ្នក។ បើមានអ្វីកើតឡើង អ្នកក៏ងាយនឹងការពារខ្លួនបានប្រសើរជាងមុន។ អ្នកកក់ក្តៅក្នុងចិត្ត ដែលជាហេតុធ្វើឲ្យរាងកាយរបស់អ្នកអាចសម្រាកបានច្រើន។ ពេលដែលស្លឹកឈើអណ្តែតមកជិតអ្នក អ្នកមិនភ័យទេ រាងកាយរបស់អ្នកក៏អាចសម្រាកបាន ព្រោះអ្នកដឹងថាវាគ្មានគ្រោះថ្នាក់អ្វីឡើយ។ នៅទីនេះ ទឹកប្រៀបបាននឹងចិត្តរបស់អ្នក។...

176 / 365 នៃមេរៀនជីវិតរីករាយ

176 / 365 នៃមេរៀនជីវិតរីករាយ

ខ្ញុំបានស្តាប់បទសម្ភាសរបស់លោកយាយជនជាតិជវ៉ីសម្នាក់ព្រះជន្ម១០៥ឆ្នាំចែករំលែកពីជីវិតរបស់គាត់។ អ្នកសម្ភាសបានសួរគាត់ថា៖ “តើលោកយាយអាចចែករំលែកពីគន្លឹះក្នុងការរស់នៅឲ្យបានយូរអង្វែងបានទេ?” លោកយាយមានប្រសាសន៍យ៉ាងសាមញ្ញថា៖ “អាយុវែង ឬខ្លីវាមិនអាស្រ័យលើយើងនោះទេ។” ហើយគាត់បានបន្តទៀតថា៖ “ខ្ញុំញ៉ាំអាហារដែលផ្តល់គុណភាពដល់សុខភាពរបស់ខ្ញុំ។ ខ្ញុំគេងគ្រប់គ្រាន់ទៅតាមវ័យរបស់ខ្ញុំ។ ខ្ញុំធ្វើល្អដាក់អ្នកដទៃ ឲ្យដូចអ្វីដែលខ្ញុំចង់ឲ្យអ្នកដទៃធ្វើដាក់ខ្ញុំ។ មានមនុស្សច្រើនណាស់ដែលបានគេងស្លាប់នៅលើគ្រែគេងរបស់ខ្លួន។ ដូច្នេះសម្រាប់ខ្ញុំអាយុវែង ឬខ្លីវាមិនអាស្រ័យទៅលើយើងនោះទេ។ ស្វាមីរបស់ខ្ញុំក៏មិនខុសពីខ្ញុំដែរ ហើយគាត់បានស្លាប់នៅអាយុ៨០ឆ្នាំ។ យើងមិនអាចដឹងថា នៅថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងចំពោះយើងនោះឡើយ។” ពេលដែលស្តាប់គាត់ហើយ ខ្ញុំក៏ញញឹមហើយគិតក្នុងចិត្តថា យើងកាន់តែចាស់ទុំ យើងកាន់តែមើលឃើញច្បាស់នូវការពិតនៃជីវិតមួយនេះ។ ខ្ញុំលើកយករឿងនេះមក មិនមែនចង់ឲ្យអ្នកឈប់ខ្វល់ខ្វាយពីការថែទាំសុខភាពរបស់ខ្លួននោះទេ។ ការថែទាំទាំងអស់នោះគឺពិតជាសំខាន់ណាស់។ អ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះគឺ យើងមិនអាចដឹងថា នៅថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងលើយើងនោះទេ។ ដូច្នេះ អ្វីដែលយើងអាចគ្រប់គ្រងបាន...

175 / 365 នៃមេរៀនជីវិតរីករាយ

175 / 365 នៃមេរៀនជីវិតរីករាយ

ពួកយើងពិតជាធ្លាប់បានដឹងហើយថា មុននឹងព្រះពុទ្ធបានត្រាស់ដឹង ទ្រង់បានធ្វើទុក្ករកិរិយាអស់រយៈពេល៦ឆ្នាំ ដោយការបន្ថយអាហារខ្លួនឯងរហូតដល់រូបរាងកាយស្គមស្គាំងជាខ្លាំង។ ថ្ងៃមួយព្រះអង្គបានពិចារណាថា អ្វីដែលខ្លួនបានប្រតិបត្តិមិនអាចជួយព្រះអង្គឲ្យត្រាស់ដឹងបានឡើយ។ បន្ទាប់មក ព្រះអង្គបានចាប់ផ្តើមឆាន់អាហារសារជាថ្មី។ តើអ្នកយល់យ៉ាងណាដែរ? មានចំណុចជាច្រើនដែលយើងអាចឆ្លុះបញ្ចាំង និងរៀនសូត្រពីរឿងមួយនេះ។ តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះគឺ នរណាក៏អាចឆ្លងកាត់ការយល់ខុស និងធ្វើខុសនៅក្នុងជីវិតដែរ សូម្បីតែព្រះពុទ្ធនៃយើង។ អតីតកាលគឺជារឿងដែលមិនអាចកែរប្រែបាននោះទេ ចុះតើវាមានប្រយោជន៍អ្វីដែលយើងត្រូវស្តាយក្រោយ ចំពោះរឿងដែលយើងបានសម្រេចចិត្ត និងធ្វើរួចទៅហើយនោះ? បើយើងរៀនសង្កេតបន្តិចយើងនឹងឃើញថា៖ តាមពិត បើសិនជាយើងមិនបានធ្វើរឿងទាំងអស់នោះទេ យើងប្រហែលជាមិនអាចធ្វើរឿងដែលត្រឹមត្រូវបានឡើយ។ រឿងដែលបានកើតឡើង គឺជាបទពិសោធន៍ជីវិតមួយដែលនឹងជួយឲ្យយើងអាចទទួលបានបទពិសោធន៍ដ៏ប្រសើរមួយទៀតនាពេលអនាគត។ បើព្រះពុទ្ធមិនបានឆ្លងកាត់បទពិសោធន៍បង្អត់អាហារទេ ព្រះអង្គក៏មិនអាចធ្វើការត្រិះរិះពិចារណា និងរើសយកផ្លូវកណ្តាលបាននោះដែរ។ ជាងនេះទៅទៀត ដោយសារបទពិសោធន៍នៃទុក្ករកិរិយានេះហើយ...

174 / 365 នៃមេរៀនជីវិតរីករាយ

174 / 365 នៃមេរៀនជីវិតរីករាយ

មានមនុស្សពីរនាក់បានធ្វើដំណើរចេញពីផ្ទះ។ មនុស្សម្នាក់បានដឹងយ៉ាងច្បាស់នូវគោលដៅដែលខ្លួនត្រូវទៅ ដូច្នេះគ្រប់ជំហ៊ានរបស់គាត់តែងតែចងភ្ជាប់ជាមួយគោលដៅជានិច្ច។ ឯមនុស្សម្នាក់ទៀតមិនដឹងថាខ្លួនគួរទៅណានោះទេ។ គាត់ធ្វើដំណើរបន្តើរ គិតពីកន្លែងដែលគួរបន្តរដំណើរទៅទៀតបន្តើរ។ ពេលខ្លះគាត់ធ្វើដំណើរម្តងហើយម្តងទៀតនៅលើផ្លូវដដែលៗ ហើយពេលខ្លះគាត់ក៏ធុញទ្រាន់ក្នុងការគិតពីរឿងបន្ទាប់ទៀតដូចគ្នា។ បើអ្នកជាមនុស្សម្នាក់ដែលមានគោលដៅច្បាស់លាស់ វាពិតជាប្រសើរណាស់ ព្រោះអ្នកនឹងងាយស្រួលសម្រេចចិត្តក្នុងជីវិតប្រចាំថ្ងៃ។ តែវាក៏គ្មានអ្វីដែលអ្នកត្រូវពិបាកចិត្តដែរ បើអ្នកព្យាយាមស្វែងរកគោលដៅរបស់ខ្លួនជារឿយៗហើយ តែនៅតែមិនទាន់ដឹង។ បើអ្នកសាកគិតឲ្យយូរបន្តិច អ្នកនឹងឃើញថា តាមពិត គោលដៅចុងបញ្ចប់របស់មនុស្សម្នាក់ៗគ្មានអ្វីខុសគ្នានោះទេ។ ពួកយើងអាចដើរលើផ្លូវខុសគ្នា ចំណាយពេលមិនស្មើគ្នា តែគោលដៅចុងក្រោយដែលយើងនឹងទៅដល់គឺដូចតែគ្នា ព្រោះគោលដៅមួយនោះគឺជាសេចក្តីស្លាប់។ យើងម្នាក់ៗកំពុងធ្វើដំណើរទៅរកវាជារៀងរាល់ថ្ងៃ។ មិនថាពួកយើងដើរតាមផ្លូវណា ធ្វើដំណើរដោយសារអ្វីនោះទេ ពួកយើងច្បាស់ជាទៅដល់គោលដៅនោះជាមិនខាន។ ដូច្នេះតើវាមានអ្វីខុសគ្នារវាងមនុស្សពីរនាក់នេះទៅ? សម្រាប់ខ្ញុំ ខ្ញុំយល់ថា អ្នកដែលដឹងពីក្តីសុបិន្តរបស់ខ្លួននឹងទទួលបានបទពិសោធន៍ជីវិតមួយបែប...

173 / 365 នៃមេរៀនជីវិតរីករាយ

173 / 365 នៃមេរៀនជីវិតរីករាយ

សមុទ្រស្ថិតនៅចំនុចទាបមួយនៅលើផែនដី ដែលគេតែងតែប្រើប្រាស់វាដើម្បីប្រៀបធៀបរយៈកំពស់ផ្សេងៗ ឧទាហរណ៍៖ ភ្នំឱរ៉ាល់មានកំពស់ ១៨១៣ម ធៀបនឹងនីវ៉ូទឹកសមុទ្រ។ ទោះបីជាសមុទ្រស្ថិតនៅចំនុចទាបយ៉ាងណាក៏ដោយ ក៏ទឹកដែលនៅទីខ្ពស់ទាំងឡាយ ដូចជាទឹកទន្លេ ទឹកស្ទឹង ឬទឹកអូរជាដើម តែងតែហូរចុះទៅរកសមុទ្រជានិច្ច។ ហើយដោយសារការដាក់ខ្លួនឲ្យទាបរបស់សមុទ្រ បានធ្វើឲ្យវាមានផ្ទៃដ៏ធំល្វឹងល្វើយ។ ដូចគ្នាដែរ កាលណាអ្នកចេះដាក់ខ្លួន នោះអ្នកនឹងទទួលបានការគោរព និងការឲ្យតម្លៃពីអ្នកដទៃជានិច្ច។ តើអ្នកជាសមុទ្រហើយឬនៅ? ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

172 / 365 នៃមេរៀនជីវិតរីករាយ

172 / 365 នៃមេរៀនជីវិតរីករាយ

អ្នកប្រហែលជាធ្លាប់មានអារម្មណ៍ថាមិនស្រណុកពេលនៅជិតមនុស្សម្នាក់ ដែលអារម្មណ៍បែបនេះមិនសូវកើតឡើងញឹកញាប់ទេសម្រាប់អ្នក។ ទោះបីជាគាត់មិនបានធ្វើអ្វីអ្នកសោះក៏ដោយ តែវាហាក់ដូចជាមានថាមពលម្យ៉ាងដែលចេញពីគាត់ បានធ្វើឲ្យអ្នកមានអារម្មណ៍បែបនេះ គឺអារម្មណ៍ថាគាត់ស្អប់ មិនពេញចិត្តនឹងអ្នក។ អ្នកសង្កេតឃើញថា កាយវិការ ទឹកមុខ និងពាក្យសំដី របស់គាត់ពោរពេញទៅដោយទុក្ខ ទោះបីជាគាត់ព្យាយាមញញឹមក៏ដោយ។ អ្នកអាចមានអារម្មណ៍បែបនេះបាន វាអាចមកពីអ្នកជាមនុស្សដែលងាយនឹងពាល់ដឹងនូវថាមពលផ្សេងៗ (energy) ឧទាហរណ៍៖ គ្រាន់តែដើរចូលទៅកន្លែងមួយ អ្នកអាចដឹងថាកន្លែងនោះទំនង ឬមិនទំនងបានយ៉ាងងាយ ព្រោះថាមពលដែលនៅកន្លែងនោះ។ តែវាក៏ប្រហែលគ្រាន់តែជាការគិតរបស់អ្នកដូចគ្នា។ មិនសំខាន់ថា វាជាអារម្មណ៍របស់អ្នក ជាថាមពលស្អប់ដែលចេញពីគាត់ ឬទាំងពីរនេះបញ្ចូលគ្នា អ្វីដែលសំខាន់ គឺអ្នកកំពុងមានអារម្មណ៍បែបនេះ។ ពេលខ្លះ វាពិតជាពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងគាត់...