Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
71 / 365 នៃមេរៀនជីវិតរីករាយ
អ្នកបានឲ្យពេលវេលានៃជីវិតរបស់អ្នកទៅអ្នកដទៃប្រើប្រាស់ ដោយមិនចាំបាច់អស់រយៈពេលយូរណាស់មកហើយ។ តើពេលណាទើបអ្នកយកវាត្រលប់មកវិញ? អ្នកមិនមានពេលច្រើននោះទេ។ រឿងខ្លះដែលអ្នកកំពុងតែមើលនៅលើបណ្តាញសង្គម គឺវាគ្មានតម្លៃគ្រប់គ្រាន់ ក្នុងការដូរយកពេលវេលានៃជីវិតរបស់អ្នកនោះទេ។ បើអ្នកមើលវាអស់1នាទី នោះអ្នកមិនបានរស់អស់ 60វិនាទី។ ចុះបើអ្នកមើលអស់ 3ម៉ោងក្នុងមួយថ្ងៃ នោះអ្នកនឹងមិនបានរស់អស់ 10,800 វិនាទីក្នុងមួយថ្ងៃដូចគ្នា។ អ្នកអាចនិយាយថា វាជាការរៀនពីអ្នកដទៃ។ តើអ្នកប្រាកដទេថា អ្នកបានរៀនជាជាងបង្កើតឲ្យខ្លួនឯងនូវក្តីច្រណែន ការប្រៀបធៀបដែលមិនត្រឹមត្រូវ ឬក៏ថប់បារម្មណ៍ទៅវិញ? អ្នកអាចនិយាយទៀតថា ដោយសារខ្ញុំពិបាកចិត្តពេក ទើបខ្ញុំលំហែខ្លះ។ បើអ្នកគិតដូចនេះ វាមិនខុសពីអ្នកកំពុងតែឈឺចាប់ហើយ អ្នកព្យាយាមប្រើប្រាស់អាភៀនរាល់ថ្ងៃដើម្បីជួយឲ្យអ្នកបំភ្លេចការឈឺចាប់បានមួយរយៈ ហើយអ្នកក៏ញៀននឹងវារហូតដោយអត់វាមិនបាន។ ហើយអ្នកប្រហែលជាញៀនហើយក៏មិនដឹង។ ជីវិតរបស់អ្នកគឺជាការប្រើប្រាស់របស់អ្នក។ ខ្ញុំគ្មានសិទ្ធិនឹងប្រាប់អ្នកពីរបៀបរស់នោះទេ។...
70 / 365 នៃមេរៀនជីវិតរីករាយ
ខ្ញុំបានមើលរឿង “បំណងប្រាថ្នា (Wish)” ហើយគិតថាល្អក្នុងការចែករំលែកនឹងអ្នកទាំងអស់គ្នា។ ដំណើររឿងគឺបែបនេះ៖ នៅនគរមួយ ពេលដែលមនុស្សម្នាក់ពេញវ័យអាយុ១៨ឆ្នាំ គេត្រូវតែប្រគល់បំណងប្រាថ្នារបស់ខ្លួនឲ្យទៅស្តេចដើម្បីថែរក្សា និងសម្រេចប្រាថ្នានោះឲ្យគាត់។ បន្ទាប់ពីប្រគល់ហើយ មនុស្សម្នាក់នោះនឹងភ្លេចប្រាថ្នាគាត់។ អ្នកដែលបានប្រគល់ប្រាថ្នាឲ្យទៅស្តេចហើយ ហាក់ដូចជាមនុស្សដែលគ្មានសង្ឈឹម ហើយគ្មានថាមពលនៅក្នុងខ្លួនសោះ។ ស្តេចគឺជាមនុស្សតែម្នាក់គត់ដែលធ្វើឲ្យបំណងប្រាថ្នានីមួយៗបានសម្រេចដោយប្រើប្រាស់វេទមន្តរបស់ខ្លួន។ អ្នកខ្លះគ្រាន់តែប្រាថ្នាចង់ក្លាយទៅជាអ្នកលេងវីយូឡុងម្នាក់ គាត់រង់ចាំរហូតជិត ១០០ឆ្នាំហើយ ក៏ស្តេចនោះមិនបានសម្រេចប្រាថ្នាឲ្យគាត់ទៀត។ ទោះមានវេទមន្តយ៉ាងណាក៏ស្តេចមិនបានធ្វើឲ្យបំណងប្រាថ្នាទាំងអស់ក្លាយជាការពិតដែរ ព្រោះគាត់យល់ថាវាមិនទាន់ស្របតាមលក្ខខណ្ឌរបស់គាត់ ណាមួយគាត់ចង់គ្រប់គ្រងមនុស្សទាំងអស់។ ខ្ញុំលើកសាច់រឿងត្រង់នេះមកបង្ហាញ ព្រោះខ្ញុំយល់ថាយើងភាគច្រើនក៏មិនខុសពីមនុស្សនៅក្នុងរឿងនេះដែរ។ យើងតែងតែមានក្តីប្រាថ្នា យើងប្រាថ្នាសូមឲ្យខ្លួនឯងពូកែ មានទ្រព្យស្តុកស្តម្ភ មានជីវិតដែលមានក្តីសុខ។ អ្នកខ្លះក៏ប្រាថ្នាសូមឲ្យល្អដូចគេ មានដូចគេ...
69 / 365 នៃមេរៀនជីវិតរីករាយ
កាលនៅតូច ពេលខ្ញុំខ្មាសគេក្នុងការធ្វើរឿងត្រឹមត្រូវណាមួយ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំគឺជាតួឯកនៅក្នុងរឿងមួយនេះ ហើយឥឡូវគេតម្រូវឲ្យតួឯងម្នាក់នេះត្រូវជួយលក់ដូរម្តាយដើម្បីរកប្រាក់។ ពេលខ្ញុំឡើងមករៀននៅសាកលវិទ្យាល័យ ខ្ញុំត្រូវជិះម៉ូតូសាន់យ៉ាន់ដែលលាន់ដូចរន្ទះទៅសាលា ខ្ញុំក៏ប្រាប់ខ្លួនឯងទៀតថា វគ្គនេះគេតម្រូវឲ្យតួឯកម្នាក់នេះត្រូវតស៊ូរៀនទាល់តែចប់។ ឃើញថាការគិតបែបនេះ ក៏ជួយខ្ញុំបានច្រើនដើម្បីឲ្យខ្លួនឯងអាចយកឈ្នះភាពខ្មាសអៀនទាំងឡាយបាន។ មកដល់ពេលនេះខ្ញុំលែងប្រាប់ខ្លួនឯងបែបនេះទៀតហើយ ព្រោះខ្ញុំគឺពិតជាតួឯកមែនទែននៃជីវិតខ្ញុំ។ ហើយអ្នកក៏ជាតួឯកនៃជីវិតរបស់អ្នកដូចគ្នា។ ហេតុអ្វីក៏ពួកយើងមិនសំដែងឲ្យអស់ពីសមត្ថភាពទៅ? ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
68 / 365 នៃមេរៀនជីវិតរីករាយ
បើបេះដូងរបស់យើងពោរពេញទៅដោយភាពស្អប់ខ្ពើម ការច្រណែន ភាពចង់ឈ្នះ ការសង្ស័យ ការប្រច័ណ្ឌ ភាពភ័យខ្លាច តើវានឹងអាចមានកន្លែងសេសសល់សម្រាប់ដាក់ក្តីស្រសាញ់ម្តេចនឹងកើត? តែបើបេះដូងយើងពោរពេញទៅដោយក្តីស្រលាញ់វិញ វាច្បាស់ណាស់ថាយើងនឹងគ្មានកន្លែងណាសម្រាប់ដាក់គ្រឿងសៅហ្មងទាំងឡាយឡើយ។ គ្មានអ្វីធំជាងក្តីស្រលាញ់នោះទេ។ ក្តីស្រលាញ់ជាដើម ឯក្តីមេត្តា ការសន្តោសប្រណី គឺជាផ្លែ។ មនុស្សដែលពោរពេញទៅដោយក្តីស្រលាញ់ នឹងអាចញញឹមបានច្រើន ហើយញញឹមដោយពេញចិត្ត ដោយមេត្តាសន្តោសប្រណី។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
67 / 365 នៃមេរៀនជីវិតរីករាយ
ចិត្តខ្សោយ ទោះរឿងតូចប៉ុណ្ណា ក៏យើងយល់ថាលំបាក។ ចិត្តរឹងមាំ ទោះបីជារឿងនោះធំប៉ុណ្ណា ក៏យើងអាចពុះពារធ្វើវាទាល់តែបាន។ ចិត្តខ្សោយ ទោះរាងកាយមួយនេះស្អាតយ៉ាងណា ក៏យើងនៅតែទើសនឹងវា។ ចិត្តរឹងមាំ ទោះបីរាងកាយមិនគ្រប់លក្ខណៈ(មានពិការភាព) ក៏យើងនៅតែពេញចិត្តយ៉ាងខ្លាំងចំពោះខ្លួនឯង។ ត្រូវហ្វឹកហាត់ចិត្តរាល់ថ្ងៃ ព្រោះថាមិនមានថ្នាំឯណាអាចធ្វើឲ្យវារឹងមាំនោះទេ។ ហើយក៏មិនមានវេទមន្តណា អាចជប់ឲ្យវាខ្លាំងក្នុងរយៈពេលត្រឹមតែមួយយប់ មួយខែ ឬក៏មួយឆ្នាំនោះដែរ។ តើហ្វឹកហាត់យ៉ាងម៉េច? បីជំហ៊ានដែលខ្ញុំតែងតែអនុវត្ត៖ជំហ៊ានទី១៖ ត្រូវឆាប់កំនត់ដឹងថាខ្លួនឯងកំពុងគិតអ្វី (សមាធិជួយបានច្រើនក្នុងជំហ៊ាននេះ)ជំហ៊ានទី២៖ ពេលដែលដឹងថាចិត្តកំពុងគិតអវិជ្ជមាន គិតមិនល្អ ត្រូវអប់រំ និងពន្យល់ចិត្តខ្លួនឯងតាមចំណេះដឹងដែលមាន។ ត្រូវចាំថា ចិត្តមិនចូលចិត្តការបង្ខំឡើយ។ ដូច្នេះហើយយើងត្រូវតែអប់រំ និងពន្យល់វាឲ្យព្រមទទួល។...
66 / 365 នៃមេរៀនជីវិតរីករាយ
កុំធ្វើការរាល់ថ្ងៃពេក សម្រាកមួយថ្ងៃក្នុងមួយអាទិត្យ ឬបើមិនអាចទេ ត្រឹមតែ៨ម៉ោងអីក៏បានដែរ។ តើសម្រាកពីអ្វី? គឺសម្រាកពីភាពខ្លាចតាមមិនទាន់សង្គម សម្រាកពីការចង់ដឹងរឿងអ្នកដទៃ សម្រាកពីការចង់ទៅកន្លែងដែលគេកំពុងល្បី សម្រាកពីព័ត៌មានដែលមិនចាំបាច់ សម្រាកពីការកំសាន្តតាមបែបឌីជីថលទាំងឡាយ។ មានថ្ងៃមានយប់ ចូរអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកខ្លះផង។ សាកល្បងមិនប្រើទូរសព្ទ័ ឬឧបករណ៍អេឡិចត្រូនិចនានាឲ្យបានយ៉ាងតិច៨ម៉ោងជាប់គ្នាក្នុងមួយអាទិត្យ ហើយចំណាយពេលនោះរស់នៅឲ្យពេញលេញជាមួយខ្លួនឯង និងមនុស្សដែលអ្នកស្រលាញ់។ តើអ្នកព្រមទទួលយកការសាកល្បងមួយនេះទេ? #digital_detox ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
65 / 365 នៃមេរៀនជីវិតរីករាយ
បើស្តាប់មនុស្សម្នាក់និយាយពីជីវិត វាហាក់ដូចជាគាត់ដឹងច្រើនណាស់។ វាមិនអាក្រក់ទេដែលគាត់ដឹងច្រើន តែវានឹងអាក្រក់ខ្លាំងបើអ្វីដែលគាត់និយាយ និងជីវិតពិតរបស់គាត់ខុសគ្នាស្រលះ ព្រោះគាត់មានតែទ្រឹស្តីខ្វះការអនុវត្ត។ ហើយនេះគឺជាជំងឺលើសទ្រឹស្តី។ ជំងឺនេះដូចជាវីដេអូមួយដែលសំឡេង និងរូបភាពទៅមិនស្របគ្នាអីចឹង។ សូមប្រយ័ត្ន! វាងាយនឹងកើតណាស់នាសម័យនេះ ព្រោះថាពួកយើងបានគ្របដណ្តប់ដោយព័ត៌មានច្រើនលើសលុប។ យើងស្តាប់គ្រប់ពេល មើលគ្រប់ពេល រហូតយើងគ្មានពេលអនុវត្តនូវអ្វីដែលយើងបានរៀន។ សូមពិនិត្យមើលខ្លួនឯងជារឿយៗ ប្រយ័ត្នកើតជំងឺមួយនេះដោយមិនដឹងខ្លួន។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
64 / 365 នៃមេរៀនជីវិតរីករាយ
ខ្ញុំធ្លាប់បន់ផ្សងឲ្យខ្លួនឯង និងអ្នករាល់គ្នារស់នៅឲ្យមានសេចក្តីសុខ និងរីករាយឲ្យបានច្រើន។ ក្រោយមកទើបខ្ញុំដឹងថា ខ្ញុំមានសិទ្ធិ និងអំណាចក្នុងដៃស្រាប់ទៅហើយ ក្នុងការស្វែងរកសេចក្តីសុខឲ្យខ្លួនឯង។ អ្វីដែលខ្ញុំត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់វាប៉ុណ្ណោះ។ ខ្ញុំក៏ចាប់ផ្តើមពិសោធ។ ការពិសោធចាប់ផ្តើម៖ ពេលខ្ញុំចង់ទៅណាហើយរកគ្នាមិនបាន ខ្ញុំក៏ចាប់ផ្តើមប្រើសិទ្ធិក្នុងការទៅតែម្នាក់ឯង ប្រើអំណាចរកវិធីសាស្រ្តនានាដើម្បីឲ្យទៅដល់កន្លែងនោះ។ ឃើញថាខ្ញុំក៏អាចទៅដល់ពិតមែន។ ពេលគេខឹងខ្ញុំ ខ្ញុំក៏ប្រើសិទ្ធិមិនខឹងតបវិញ ប្រើអំណាចធ្វើឲ្យខ្លួនឯងអាចអាណិតគេវិញថែមទៀតផង។ ខ្ញុំធ្វើបានទៀត។ ពេលខ្ញុំជួបបញ្ហាអ្វីមួយ ខ្ញុំមានសិទ្ធិរៀនពីវា ហើយប្រើអំណាចក្នុងការដោះស្រាយដោយមិនតក់ស្លុត។ ខ្ញុំក៏ប្រើបានច្រើនដែរ។ ឥឡូវនេះខ្ញុំប្រើសិទ្ធិ និងអំណាចរបស់ខ្ញុំបានប្រសើរជាងមុន ហើយក៏ទទួលបានក្តីសុខច្រើនក្នុងជីវិតដែរ។ អ្នកក៏ដូចគ្នា។ អ្នកក៏មានសិទ្ធិ និងអំណាចក្នុងដៃសម្រាប់ស្វែងរកក្តីសុខឲ្យខ្លួនឯងដែរ។ អ្វីដែលអ្នកត្រូវធ្វើ...
63 / 365 នៃមេរៀនជីវិតរីករាយ
បើអ្នកចង់ធ្វើអ្វីមួយ តែខ្លាចខ្លួនឯងធ្វើមិនកើត ខ្លាចបរាជ័យ ខ្លាចគេសើចចំអក នោះអ្នកត្រូវចាំថា អ្វីដែលអ្នកកំពុងតែភ័យខ្លាចនេះ គឺជាមុខម្ខាងនៃកាក់មួយ។ ហើយមុខម្ខាងទៀតនៃកាក់ គឺជាភាពជោគជ័យ ឬជាអ្វីដែលអ្នកចង់បាននោះហើយ។ អ្នកត្រូវតែយកឈ្នះភាពភ័យខ្លាចរបស់អ្នកសិន មុខនឹងអាចទៅដល់មុខម្ខាងទៀតបាន។ ខ្ញុំជឿថា អ្នកអាចធ្វើបានគ្រប់បែបយ៉ាង បើសិនជាអ្នកអាចយកឈ្នះភាពភ័យខ្លាចនេះ ហើយចំណាចពេលគ្រប់គ្រាន់ជាមួយអ្វីដែលអ្នកចង់ធ្វើ។ នេះហើយជាគន្លឹះដែលធ្វើឲ្យមនុស្សម្នាក់អាចរស់នៅជីវិតដែលគាត់សុបិន្តបាន។ ដោយក្តីស្រលាញ់ពី AromToday ♥️#៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
62 / 365 នៃមេរៀនជីវិតរីករាយ
ចាស់ៗតែងប្រាប់៖ "ចៅឯងមិនមានពេលច្រើនទេ" ខណៈដែលខ្ញុំយល់ថាខ្លួនឯងនៅក្មេងនូវឡើយ។ តែមានពេលមួយ ខ្ញុំបានក្រឡេកមើលកាលរៀនថ្នាក់ទី១២។ មួយប៉ប្រិចភ្នែកសោះ ខ្ញុំក៏បានចាកចេញពីស្រុកកំណើតមកភ្នំពេញជិត២០ឆ្នាំ។ ខ្ញុំភ្ញាក់ខ្លួនព្រើត ព្រោះ២០ឆ្នាំគឺច្រើនណាស់ ខណៈដែលខ្ញុំមានអារម្មណ៍ថាទើបតែងើបពីគេងសោះ ជិត២០ឆ្នាំបាត់ទៅហើយ។ ឥឡូវនេះ ខ្ញុំចាប់ផ្តើមយល់ពីអ្វីដែលចាស់ៗបានប្រាប់ហើយ។ ខ្ញុំនៅក្មេង វាមិនខុសទេ តែពេលវេលាដើរទៅមុខរហូតក៏ជាការពិតដែរ។ តែមួយភ្លែតសោះចូលខែបីទៀតហើយ។ ខ្ញុំក៏សួរខ្លួនឯងថា៖ បើខ្ញុំមិនចាប់ផ្តើមធ្វើអ្វីដែលខ្ញុំចង់ធ្វើនៅពេលនេះទេ តើខ្ញុំនឹងធ្វើវានៅពេលណាទៅ? ហើយបើមិនមែនជាខ្ញុំទេ តើអ្នកណានឹងមកធ្វើជំនួសខ្ញុំ? ខ្ញុំពិតជាមិនចង់ងើបមកវិញម្តងទៀត ហើយនិយាយថា មួយភ្លែតសោះខ្ញុំអាយុ៥០ឆ្នាំបាត់ តែខ្ញុំនៅមិនទាន់បានធ្វើអ្វីដែលចង់ធ្វើនៅឡើយ។ ចុះពេលវេលារបស់អ្នកលឿនដូចខ្ញុំទេ? ចុះអ្នកបានចាប់ផ្តើមធ្វើអ្វី ដែលខ្លួនចង់ធ្វើហើយឬនៅ? បើនៅ...