Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
31 / 365 នៃមេរៀនជីវិតរីករាយ
កាលពីចុងឆ្នាំ២០២៤ មានមនុស្សជាច្រើនបាននិពន្ធរឿងរបស់ខ្លួនសម្រាប់សម្ដែងក្នុងឆ្នាំ ២០២៥នេះ។ ហើយអ្នក ក៏ប្រហែលជាម្នាក់ក្នុងចំណោមមនុស្សទាំងនោះផងដែរ។ មកដល់ពេលនេះ តើអ្នកបានចូលសម្ដែងហើយឬនៅ? សង្ឃឹមថារឿងនោះ មិនសូវសម្បូរវគ្គ ដែលតម្រូវឲ្យអ្នកធ្វើជាអស់កម្លាំង ឬខ្ជិលច្រើនពេកទៅចុះ។ បើមានច្រើនមែន ប្រហែលជាអ្នកត្រូវកែប្រែសាច់រឿងបន្តិចហើយមើលទៅ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
30 / 365 នៃមេរៀនជីវិតរីករាយ
ការលូតលាស់ទាំងអស់អាចធ្វើទៅបាន ដោយសារមានការផ្លាស់ប្តូរប្រែប្រួលក្នុងដំនើរធម្មជាតិមួយនេះ។ បើដើមឈើមួយដើមលែងប្រែប្រួល នោះវានឹងលែងលូតលាស់។ នេះមានន័យថា វាបានស្លាប់បាត់ទៅហើយ។ មនុស្សយើងក៏ដូចគ្នាដែរ។ អ្នកឃើញទេ ការប្រែប្រួលគឺជាដំណើរមួយសំខាន់ណាស់ក្នុងការលូតលាស់។ ដូច្នេះហើយ កុំតោងជាប់ជាមួយអ្វីមួយ ហើយពិបាកចិត្តនៅពេលដែលវាបានផ្លាស់ប្តូរ។ បើរឿងមួយកំពុងប្រែប្រួលខុសពីចិត្តអ្នក បន្ទាប់ពីអ្នកបានធ្វើសព្វបែបយ៉ាងដើម្បីវាហើយនោះ ចូរប្រាប់ខ្លួនឯងថា៖ ខ្ញុំរីករាយនឹងឲ្យខ្លួនឯងបានរីកចម្រើនលូតលាស់តាមរយៈការប្រែប្រួលមួយនេះ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
29 / 365 នៃមេរៀនជីវិតរីករាយ
កើតទុក្ខ = កើត + ទុក្ខ។ ច្បាស់ណាស់ថាមានកំនើត(មានជីវិត) គឺត្រូវតែមានទុក្ខ។ ព្រមទទួលយកការពិតមួយនេះ ថាទុក្ខដែលអ្នកកំពុងជួបប្រទះ គឺជាដំណើរធម្មតារបស់កំនើតតែប៉ុណ្ណោះ។ ការព្រមទទួលយកបែបនេះ នឹងធ្វើឲ្យអ្នកងាយស្រួលទប់ទល់ជាមួយវាជាងមុន ហើយការរស់នៅរបស់អ្នកក៏បានស្រាលខ្លួនជាងមុនដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
28 / 365 នៃមេរៀនជីវិតរីករាយ
ភាពស្រស់ស្អាតដែលអមតៈ គឺជាភាពស្រស់ស្អាតដែលនៅក្នុងបេះដូងរបស់អ្នក។ ―រូមី (Rumi) នេះមានន័យថា ពេលដែលបេះដូងរបស់អ្នកបរិសុទ្ធ មិនប្រលាក់ទៅដោយការច្រណែន ការស្អប់ខ្ពើម គំនុំគុំកួន ហើយចេះជួយយកអាសាអ្នកដទៃ មានមេត្តា ពោរពេញដោយក្តីស្រលាញ់ ក្តីសង្ឃឹម នោះអ្នកគឺពិតជាស្រស់ស្អាតខ្លាំងណាស់ អ្នកដឹងទេ? ទោះបីជាស្បែកមិនរលោង មានស្នាមជ្រាវជ្រួញទៅតាមវ័យ តែអ្នកនៅតែស្រស់ស្អាតជានិច្ច ព្រោះភាពស្រស់ស្អាតនៅក្នុងបេះដូងរបស់អ្នក នឹងលេចចេញមកខាងក្រៅ។ បើអ្នកយល់ នោះអ្នកនឹងរីករាយជាមួយរូបរាងធម្មជាតិមួយនេះ។ ហើយភាពចាស់ជរា និងការប្រែប្រួលរាងកាយតាមវ័យ នឹងមិនអាចធ្វើឲ្យអ្នកពិបាកចិត្តបានទេ។ ជាងនេះទៅទៀត អ្នកនឹងបន្តមើលថែភាពស្រស់ស្អាតក្នុងបេះដូងអ្នកឲ្យបានល្អជារៀងរាល់ថ្ងៃ។ ដោយក្តីស្រលាញ់ពី AromToday ♥️...
27 / 365 នៃមេរៀនជីវិតរីករាយ
ទោះបីជាអ្នកមានអារម្មណ៍ពិបាកយ៉ាងណាក៏ដោយ ចូរអ្នកនៅតែបន្តធ្វើល្អចំពោះខ្លួនឯង។ បើអ្នកកំពុងឈឺចាប់ កុំបន្ទោសខ្លួនឯង ខណៈដែលអ្នកកំពុងតែព្យាបាលរបួស។ បើអ្នកកំពុងខ្លាច កុំទុកខ្លួនឯងចោល ខណៈដែលអ្នកកំពុងតែស្វែងរកភាពខ្លាំងត្រលប់មកវិញ។ អ្វីៗដែលកើតឡើងចំពោះអ្នក វាមិនខុសគ្នាពីការបំប្លែងខ្លួនរបស់ដង្កូវទៅជាមេអំបៅនោះទេ។ អ្នកត្រូវឆ្លងកាត់រឿងច្រើន និងចំណាយពេលបន្តិច ដើម្បីឲ្យមានការផ្លាស់ប្តូរដែលប្រសើរនៅក្នុងជីវិត។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
26 / 365 នៃមេរៀនជីវិតរីករាយ
ដរាបណាអ្នកកាន់តែស្គាល់ខ្លួនឯង និងតម្រូវការរបស់អ្នក ដរាបនោះសម្ពាធពីសង្គមជុំវិញខ្លួនអ្នក កាន់តែគ្មានឥទ្ធិពលលើអ្នក។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
25 / 365 នៃមេរៀនជីវិតរីករាយ
បើអ្នកពិបាកចិត្ត អ្នកកំពុងរស់នៅក្នុងអតីតកាល។ បើអ្នកព្រួយបារម្ភ អ្នកកំពុងរស់នៅក្នុងអនាគតកាល។ បើអ្នកមានសន្តិភាពផ្លូវចិត្ត នោះអ្នកកំពុងតែរស់នៅក្នុងបច្ចុប្បន្នកាល។ ― ឡាវជឺ (Lao Tzu) ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
24 / 365 នៃមេរៀនជីវិតរីករាយ
ក្រដាសដែលសរសេរពេញទៅហើយ ពិតជាមិនអាចសរសេអ្វីថ្មីនៅលើវាបាននោះទេ។ ចូរធ្វើខ្លួនជាក្រដាសសស្អាតមួយសន្លឹក រាល់ពេលដែលអ្នករៀនឬស្តាប់អ្វីថ្មី។ ចូរអនុញ្ញាតឲ្យភាពបរិសុទ្ធនៃមេរៀននីមួយៗ រឿងនីមួយៗ បានប្រឡាក់នៅលើក្រដាសរបស់អ្នកផងចុះ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
23 / 365 នៃមេរៀនជីវិតរីករាយ
អ្នកដឹងទេ បើអ្នកធ្វើអ្វីមួយដោយប្រើបេះដូង ហើយឲ្យបាន១០០%អស់ពីបេះដូង នោះបេះដូងរបស់អ្នកនឹងគ្មានកន្លែងទំនេរសម្រាប់ផ្ទុកភាពស្តាយក្រោយ ឬភាពភ័យខ្លាចដែលត្រូវគេបន្ទោសនោះឡើយ។ ទោះបីជាលទ្ធផលដែលអ្នកបានទទួលមិនល្អប្រសើរ ក៏អ្នកអស់ចិត្តដែរ ព្រោះអ្វីដែលអ្នកត្រូវធ្វើ អ្នកបានធ្វើរួចអស់ទៅហើយ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
22 / 365 នៃមេរៀនជីវិតរីករាយ
ធ្លាប់ទេ ពេលខ្លះអ្នកក៏ចង់វិលត្រលប់ទៅជាក្មេងវិញ? អារម្មណ៍នេះកើតឡើងនៅពេលដែលអ្នកមិនពេញចិត្តជាមួយនឹងស្ថានភាពរបស់អ្នកនាពេលឥឡូវនេះ ឬនៅពេលដែលអ្នកពិបាកទប់ទល់នឹងបញ្ហាអ្វីមួយ។ វាមិនខុសទេ តែអ្នកដឹងទេ បើអ្នកទៅជាក្មេងវិញ អ្នកនឹងរឹតតែពិបាកដោះស្រាយបញ្ហានេះជាងនេះទៅទៀត។ ពេលនៅក្មេង អ្នកមានភាពរីករាយច្រើន តែក្មេងក៏មិនអាចស្គាល់អារម្មណ៍ល្អៗរបស់មនុស្សធំបានដូចគ្នា។ ក្មេងៗមិនមានសេរីភាពច្រើនដូចមនុស្សធំទេ។ ចូររីករាយជាមួយវ័យរបស់អ្នក។ វ័យដែលកន្លងផុតទៅ ក៏ទុកជាការចងចាំល្អៗ ហើយក៏បន្តបង្កើតការចងចាំថ្មីៗទៀតជាមួយវ័យដែលអ្នកកំពុងតែឈរនៅ។ ហើយក៏កុំភ្លេចរៀនពីចំនុចល្អៗរបស់វ័យដែលអ្នកធ្លាប់ឆ្លងកាត់មកដែរ។ ចំនុចល្អៗរបស់ក្មេងៗដែលគួរតែអនុវត្តគ្រប់វ័យនោះគឺ៖ ផ្តោតលើអ្វីដែលខ្លួនចង់បានជាជាងភាពលំបាកក្នុងការទៅយកវា មិនខឹងយូរ ពោរពេញដោយថាមពល (សកម្មជានិច្ច) រស់នៅក្នុងបច្ចុប្បន្នកាល រីករាយច្រើនជាងពិបាកចិត្ត ទោះដួលប៉ន្មានដង ក៏នៅតែងើបឡើងហើយបន្តទៅមុខទៀត ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ...