Thoughts
We have shared our thoughts on life context.
Enjoy reading and thinking
together on each topic.
11 / 365 នៃមេរៀនជីវិតរីករាយ
ទំរាំបានសំណង់ដ៏ល្អអស្ចារ្យមួយលេចរូបរាងចេញមក វាក៏ចាប់ផ្តើមឡើងចេញពីដុំឥដ្ឋមួយដុំដំបូង ហើយរៀបបន្តបន្ទាប់ម្តងមួយដុំៗឥតដាច់។ ពេលខ្លះ អ្នកដទៃដើរកាត់សំណង់របស់អ្នក ហើយក៏លាន់មាត់ថា៖ ធ្វើអីទេមើលមិនយល់។ ពេលខ្លះគាត់ក៏និយាយថា៖ ឃើញធ្វើយូរហើយ ធ្វើបានតែប៉ុណ្ណឹងទេ? វាមិនសំខាន់ថាគាត់មើលមិនយល់ពីសំណង់របស់អ្នក ឬហេតុអ្វីអ្នកសង់ទើបតែបានប៉ុណ្ណឹងនោះទេ។ អ្វីដែលសំខាន់គឺ អ្នកដឹងច្បាស់ថា សំណង់នេះនឹងមានរូបរាងបែបណាពេលអ្នកសាងសង់ចប់។ ហើយវាមិនសំខាន់ថា អ្នកធ្វើយឺតប៉ុនណានោះទេ អ្វីដែលសំខាន់គឺអ្នកសាងសង់រៀងរាល់ថ្ងៃ។ ដើម្បីសង់ជីវិតដ៏ប្រសើរមួយ វាក៏មិនខុសអីពីការសង់សំណង់ដ៏អស្ចារ្យមួយដែរ។ អ្នកត្រូវសង់ជីវិតរបស់អ្នកពីដុំឥដ្ឋតូចៗជារៀងរាល់ថ្ងៃ។ ដុំឥដ្ឋមួយដុំៗតំណាងឲ្យ៖ ដុំឥដ្ឋមួយដុំតំណាងឲ្យការអានកន្លះម៉ោង ឬមួយម៉ោងជារៀងរាល់ថ្ងៃ។ ដុំឥដ្ឋមួយដុំតំណាងឲ្យការប្រឹងប្រែងធ្វើការរបស់អ្នករាល់ថ្ងៃ។ ដុំឥដ្ឋមួយដុំតំណាងឲ្យការអភិវឌ្ឍរបស់អ្នករាល់ថ្ងៃ។ ដុំឥដ្ឋមួយដុំតំណាងឲ្យការធ្វើសមាធិ៥នាទីរាល់ថ្ងៃ។ ដុំឥដ្ឋមួយដុំតំណាងឲ្យការធ្វើគិតវិជ្ជមានរាល់ថ្ងៃ។ ដុំឥដ្ឋមួយដុំតំណាងឲ្យការដឹងគុណរាល់ថ្ងៃ។ ដុំឥដ្ឋមួយដុំតំណាងឲ្យការញញឹមយ៉ាងហោចណាស់៣ដងក្នុងមួយថ្ងៃរបស់អ្នក។...
10 / 365 នៃមេរៀនជីវិតរីករាយ
នៅពេលអ្នកមិនសប្បាយចិត្តនឹងអ្វីមួយ ឬមិនចូលចិត្តនឹងអ្នកណាម្នាក់ អ្នកតែងតែនិយាយថា បើគាត់ប្តូរតែបន្តិច ខ្ញុំនឹងសប្បាយចិត្ត ហើយស្ថានភាពនេះនឹងប្រសើរឡើង។ អ្នកតែងតែរំពឹងលើអ្នកដទៃ ដើម្បីធ្វើឲ្យអ្នកសប្បាយរីករាយ។ តើអ្នកនឹងរំពឹងបែបនេះម្តេចនឹងកើត? សូម្បីតែបេះដូងរបស់អ្នក អ្នកមិនអាចគ្រប់គ្រងវាឲ្យលោតយឺត ឬលឿនតាមចិត្តអ្នកផង ចុះទំរាំគ្រប់គ្រងអ្នកដទៃទៀតនោះ។ តែអ្នកត្រូវចាំថា អ្នកពិតជាមានអំណាចគ្រប់គ្រងក្តីសុខរបស់អ្នក។ ធម្មជាតិបានឲ្យអំណាចនេះដល់អ្នក។ ដូច្នេះហើយចូរប្រើប្រាស់អំណាចនេះដោយខ្លួនឯង កុំឲ្យវាទៅអ្នកដទៃដើម្បីធ្វើឲ្យអ្នកមានក្តីសុខអី។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
9 / 365 នៃមេរៀនជីវិតរីករាយ
វាមិនសំខាន់ថា អ្នកមានអ្វីខ្លះនោះទេ។ អ្វីដែលសំខាន់គឺ អ្នកពូកែច្នៃរបស់ដែលអ្នកកំពុងមានបានល្អកំរិតណា។ ការរស់នៅរបស់អ្នកក៏ដូចគ្នាដែរ។ បើអ្នកចេះច្នៃបញ្ហាឲ្យទៅជាមេរៀន ទៅជាឱកាស ទៅជាឧបករណ៍ដើម្បីឲ្យអ្នករីកចម្រើន នោះគេហៅថាពូកែច្នៃជីវិត។ ហើយវាមិនសំខាន់ថា អ្នកកើតមកក្រប៉ុនណានោះទេ អ្វីដែលសំខាន់គឺថា អ្នកមានក្តីសង្ឃឹមប៉ុនណា ហើយចេះប្រើជីវិតដែលមានតម្លៃមួយនេះដោយរបៀបណា។ ចូរច្នៃជីវិតអ្នកមួយនេះឲ្យអស់ពីសមត្ថភាព។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
8 / 365 នៃមេរៀនជីវិតរីករាយ
ទាល់តែជាងចម្លាក់ឆ្លាក់អ្វីដែលមាននៅក្នុងការគិតរបស់គាត់ចេញមក ទើបគាត់អាចមើលឃើញភាពល្អប្រណិតរបស់វាបាន។ ដូចគ្នាដែរ អ្នកត្រូវធ្វើសកម្មភាព ដើម្បីឲ្យអ្វីដែលអ្នកកំពុងគិតលេចរូបរាងចេញមក។ ហើយបើអ្នកចង់បង្កើតទម្លាប់អ្វីមួយ អ្នកគិតហើយ អ្នកអនុវត្តផង។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
7 / 365 នៃមេរៀនជីវិតរីករាយ
បើអ្នកសង្កេតមើលធម្មជាតិរបស់អ្នក អ្នកគឺជាមនុស្សឧស្សារហ៍ និងសកម្មណាស់។ អ្នកចាំទេ ពេលអ្នកនៅពីក្មេង អ្នកមិនចង់គេងទេ។ មួយថ្ងៃៗ អ្នកតែងតែចង់លេងជាមួយមិត្តភក្តិ ឬលេងម្នាក់ឯង។ ពេលធំឡើង អ្នកក៏នៅតែឧស្សារហ៍ដដែល។ អ្នកខ្លះលេងហ្គេមតាំងពីព្រឹកទល់ល្ងាច។ អ្នកខ្លះមើលរឿងដាច់ល្ងាចដាច់យប់ ឯមួយចំនួនទៀតមើលបណ្តាញសង្គមពេញមួយថ្ងៃ។ អ្នកមួយចំនួនទៀត រៀនខ្លះលេងហ្គេមខ្លះ។ ខ្លះទៀតធ្វើការងារជួយសង្គម ឬក៏រៀនដាច់យប់ដូចគ្នា។ អ្នកខ្លះអានសៀវភៅតាំងពីព្រឹកដល់ល្ងាច។ ខ្លះក៏ជួយការងារឪពុកម្តាយពេញមួយថ្ងៃ ហើយក៏ឆ្លៀតពេលរៀនទៀត។ អ្នកខ្លះវិញ ធ្វើការចិញ្ចឹមជីវិតផង មកដល់ផ្ទះឆ្លៀតជួយធ្វើការអ្នកផ្ទះផង ហើយក៏អាចឆ្លៀតពេលអភិវឌ្ឍខ្លួនឯងទៀត។ អ្នកឃើញទេ ធម្មជាតិរបស់មនុស្សម្នាក់ៗគឺឧស្សារហ៍ខ្លាំងណាស់។ ពាក្យថាឧស្សារហ៍មានន័យថា អ្នកសកម្ម អ្នកសង្វាត...
6 / 365 នៃមេរៀនជីវិតរីករាយ
ខ្ញុំជឿថា អ្នកតែងតែធ្វើការជជែកជាមួយខ្លួនឯងជារឿយៗ ជាពិសេសនៅពេលដែលអ្នកជួបបញ្ហា ឬពេលអ្នកពិបាកចិត្ត។ ការជជែកជាមួយខ្លួនឯង គឺពិតជាជួយអ្នកមែនទែន បើសិនជាអ្នកបានអប់រំហ្វឹកហ្វឺនដៃគូជជែករបស់អ្នកមួយនេះឲ្យបានល្អ។ ការជជែកត្រូវការតួអង្គពីរនាក់។ តួអង្គទី១ គឺជាអ្នក ឯតួអង្គទី២គឺជាការគិតរបស់អ្នក។ ដើម្បីឲ្យការជជែកជាមួយខ្លួនឯងមានប្រសិទ្ធភាពខ្ពស់ និងអាចជួយអ្នកបានល្អនោះ វាត្រូវពឹងលើកត្តាពីរធំៗ គឺការចេះសួរសំណួរ និង ត្រូវមានចំនេះដឹងដែលចាំបាច់នៅក្នុងឃ្លាំងរបស់អ្នក។ កត្តាទី១៖ ការចេះសួរសំណួរ អ្នកត្រូវចេះសួរសំណួរណាដែលផ្តល់សង្ឃឹមដល់អ្នក មិនបិទផ្លូវអ្នក ហើយក៏មិនលំអៀង។ សំណួរទាំងនោះគួរតែចាប់ផ្តើមដោយ បែបណា ដូចម្តេច …។ ហើយសំណួរទាំងអស់នោះ ក៏ត្រូវតែផ្តោតខ្លាំងទៅលើទង្វើរបស់អ្នក ជាជាងអ្នកដទៃ។ ឧទាហរណ៍...
5 / 365 នៃមេរៀនជីវិតរីករាយ
ពិភពលោកខាងក្រៅគឺជាកញ្ចក់ឆ្លុះរបស់អ្នក។ នៅពេលដែលអ្នកឆ្លុះកញ្ចក់មួយនេះ អ្នកនឹងមើលឃើញពិភពលោកខាងក្នុងរបស់អ្នក។ តើឆ្លុះយ៉ាងម៉េច? អ្នកធ្លាប់សង្កេតមើលទេថា នៅពេលដែលចិត្តរបស់អ្នកមានសន្តិភាព អ្នកតែងតែមើលឃើញពិភពលោកខាងក្រៅស្រស់ស្អាតជានិច្ច។ តែនៅពេលដែលចិត្តរបស់អ្នកខ្វះសន្តិភាព(ចិត្តរបស់អ្នកកំពុងមួម៉ៅ ពិបាកចិត្ត ខ្វល់ខ្វាយ …) នោះពិភពខាងក្រៅដដែលហ្នឹង ក៏ប្រែទៅជារញ៉េរញ៉ៃ មិនស្រស់បំព្រងសោះ។ អ្វីៗដែលនៅខាងក្រៅ គឺជាចំណាំងផ្លាតនៃពិភពខាងក្នុងរបស់អ្នក។ ដូច្នេះហើយ នៅពេលដែលអ្នកមានអារម្មណ៍ថា ពិភពលោកមួយនេះមិនស្រស់ស្អាត អ្នកត្រូវពិនិត្យមើល និងជួសជុលពិភពខាងក្នុងរបស់អ្នកជាមុនសិន។ បន្ទាប់មក ពិភពខាងក្រៅនឹងប្រែទៅជាស្រស់ស្អាតដោយឯកឯង។ ដោយក្តីស្រលាញ់ពី AromToday #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
4 / 365 នៃមេរៀនជីវិតរីករាយ
អ្នកដឹងទេ ពេលដែលអ្នកនៅក្មេងៗ អ្នកតែងតែធ្វើអ្វីដែលខ្លួនចូលចិត្ត។ វាជាចំណូលចិត្តពិតរបស់អ្នក ព្រោះអ្នកបានប្រើអារម្មណ៍ខ្លួនឯងជាធំ។ ពេលអ្នកចាប់ផ្តើមដើរចូលក្នុងសង្គម អ្នកក៏ចាប់ផ្តើមដើរឆ្ងាយបន្តិចម្តងៗ ពីអ្វីដែលជាអ្នក។ អ្នកចាប់ផ្តើមបង្កើត”អ្នកថ្មី”ដែលសង្គមតុបតែងឲ្យ ហើយក៏ចាប់ផ្តើមរស់នៅជាមួយ”អ្នកថ្មី”នោះទៅ។ វាពិតជាសំណាងណាស់ដែល”អ្នកថ្មី” មិនឆ្ងាយពេកពីអ្វីដែលជាអ្នក ឬ”អ្នកថ្មី” គឺជាអ្នកពិតប្រាកដ ដែលអ្នកមិនធ្លាប់ចាប់អារម្មណ៍ពីមុនមក។ តែបើ”អ្នកថ្មី”នេះនៅឆ្ងាយខ្លាំងពេកពីអ្នក នោះអ្នកក៏នឹងចាកឆ្ងាយពីភាពរីករាយពិតប្រាកដដូចគ្នា។ ដូច្នេះហើយ ត្រូវពិនិត្យមើលខ្លួនឯងជារឿយៗ តាមដានអារម្មណ៍ខ្លួនឯងជារឿយៗ ថាតើអ្នកពិតជារីករាយជាមួយនឹងអ្វីដែលសង្គមមួយនេះតាក់តែងឲ្យអ្នកឬទេ។ ហើយបើអ្នកយល់ថាគម្លាតនោះឆ្ងាយពេក វាមិនទាន់យឺតពេលក្នុងការត្រលប់មករកខ្លួនឯងវិញនោះទេ។ ដោយក្តីស្រលាញ់ពី AromToday #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ
3 / 365 នៃមេរៀនជីវិតរីករាយ
ពេលអ្នកជួបរឿងពិបាក ឬជួបមនុស្សដែលធ្វើបាបចិត្តអ្នកញយៗ អ្នកក៏ចាប់ផ្តើមនិយាយថា៖ “ខ្ញុំស្អប់បញ្ហាទាំងអស់នេះណាស់។ ហេតុអ្វីបានជាជីវិតខ្ញុំជួបតែរឿងអាក្រក់ៗចឹង? ហេតុអ្វីជីវិតខ្ញុំខុសគេ?” តើអ្នកដែលសង្កេតទេថា អ្នករឹងមាំជាងមុន ហើយបានរៀនច្រើន ពីជីវិតមួយនេះនៅពេលណា? ឧទាហរណ៍ថា អ្នកត្រូវបានគេបោកលុយជាច្រើនដង ក្រោយមក អ្នកក៏អាចនិយាយយ៉ាងជឿជាក់ថា៖ “កុំចង់មកបោកខ្ញុំ! រឿងបែបនេះ ខ្ញុំឆ្លងកាត់រាប់មិនអស់ទៅហើយទំរាំខ្ញុំមានថ្ងៃនេះ។” មិនតែប៉ុណ្ណោះ អ្នកថែមទាំងអាចជួយណែនាំអ្នកដទៃ អំពីរបៀបមើលមនុស្សបោកទៀតផង។ ជាទូទៅ ពេលគេបោកលុយអ្នក អ្នកតែងតែយល់ថា វាជាការខាតបង់ តែការពិត វាជាលុយដែលត្រូវប្រើប្រាស់ក្នុងការរៀនមេរៀនមួយនេះទៅវិញទេ។ រាល់បញ្ហាគឺសុទ្ធតែជាគ្រូរបស់អ្នក។ មេរៀនខ្លះមិនតម្រូវឲ្យអ្នកប្រើលុយទេ តែពេលខ្លះ អ្នកត្រូវប្រើលុយដើម្បីយល់ពីមេរៀនមួយនេះ។...
2 / 365 នៃមេរៀនជីវិតរីករាយ
បើអ្នកមានជីវិតលើសពីមួយ អ្នកអាចរស់នៅជីវិតខ្លះរបស់អ្នក តាមគេតាមឯង ហើយជីវិតខ្លះទៀត តាមខ្លួនឯងបាន។ តែនេះ អ្នកមានជីវិតតែមួយទេណា តើអ្នកនឹងរស់នៅតាមគេ ឬតាមអ្វីដែលអ្នកចង់ច្នៃ? អ្នកអាចរៀនពីរបៀបរស់នៅរបស់អ្នកដទៃ ទាំងរបៀបដែលអ្នកពេញចិត្ត និងរបៀបដែលអ្នកមិនពេញចិត្ត។ រៀនហើយ ក៏យកវាមកច្នៃជីវិតរបស់អ្នកមួយនេះ ទៅតាមអ្វីដែលអ្នកយល់ថា វាល្អសម្រាប់អ្នក។ បើអ្នកចង់ដើរភ្នំ ព្រោះអ្នកយល់ថា ការដើរភ្នំមានប្រយោជន៍ចំពោះអ្នក ចូរអ្នកដើរចុះ ទោះបីជាគ្មានមិត្តភក្កិណាម្នាក់នឹងចូលរួមជាមួយអ្នក។ បើអ្នកយល់ថា ការញ៉ាំគ្រឿងស្រវឹងមិនល្អ អ្នកមិនចូលចិត្ត ក៏មិនបាច់ញ៉ាំទេ ទោះបីអ្នកជុំវិញខ្លួនអ្នកសុទ្ធតែជាអ្នកញ៉ាំក៏ដោយ។ បើអ្នកចង់ហាត់ប្រាណព្រោះអ្នកយល់ថា ការហាត់ប្រាណវាពិតជាល្អ អ្នកក៏ចាប់ផ្តើមធ្វើវាទៅ ទោះបីអ្នកបបួលអ្នកជុំវិញអ្នកមិនបានក៏មិនអីដែរ។...