Thoughts

We have shared our thoughts on life context.
Enjoy reading and thinking together on each topic.

211 / 365 នៃមេរៀនជីវិតរីករាយ

211 / 365 នៃមេរៀនជីវិតរីករាយ

អ្នកមកដោយខ្លួនទទេស្អាត គ្មានសូម្បីតែសំលៀកបំពាក់បិទបាំងរាងកាយ។ ជំនាញតែមួយគត់ដែលអ្នកយកមកជាមួយដើម្បីរស់នៅលើផែនដីមួយនេះគឺជាការស្រែកយំ។ ឥឡូវនេះ អ្នកប្រហែលជារស់នៅបាន២០ឆ្នាំ ៣០ឆ្នាំ ៥០ឆ្នាំ ឬ៦០ឆ្នាំ ហើយអ្នកកំពុងមានអារម្មណ៍ថាអ្នកគ្មានសល់អ្វីសោះ មិនបានការទាល់តែសោះ។ អ្នកប្រហែលជាកំពុងតែធ្លាក់ចូលក្នុងអន្ទាក់នៃការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃហើយមើលទៅ។ បើអ្នកកំពុងមានអារម្មណ៍បែបនេះមែន អ្នកសាកក្រឡេកទៅមើលទ្រព្យដើមបំផុតរបស់អ្នកទៅមើល។ ការក្រឡេកមើលនេះមិនមែនចង់ឲ្យអ្នកឈប់ប្រឹងប្រែងនោះទេ តែចង់ឲ្យអ្នកចេះអរគុណដល់ខ្លួនឯងដែលអាចរស់នៅរហូតមកដល់ពេលនេះបាន។ ហើយបន្ទាប់ពីអ្នកមើលឃើញតម្លៃនិងការប្រឹងប្រែងរបស់អ្នកហើយ ចូរអ្នកបន្តប្រឹងប្រែងកែច្នៃទ្រព្យរបស់អ្នកតទៅទៀតទៅតាមអ្វីដែលអ្នកអាចធ្វើបានចុះ។ ហើយសូមអ្នកកុំខ្លាចថាអ្នកនឹងខាតបង់ឲ្យសោះ ព្រោះថាអ្នកមានទ្រព្យតិចតួចណាស់មកជាមួយ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

210 / 365 នៃមេរៀនជីវិតរីករាយ

210 / 365 នៃមេរៀនជីវិតរីករាយ

តើអ្នកណានឹងអាចហាមឃាត់អ្នកមិនឲ្យរីករាយបាននោះ? អ្នកច្បាស់ជាអាចតបវិញថា គឺអ្នកនេះបានធ្វើបាបចិត្តខ្ញុំ ឬអ្នកនោះបានធ្វើឲ្យខ្ញុំឈឺចិត្ត ខូចចិត្ត ខកចិត្តទើបខ្ញុំមិនអាចរីករាយបាន។ តើអ្នកប្រាកដចិត្តទេថាពិតជាពួកគេទាំងអស់នោះ? បើអ្នកសង្កេតបន្តិចអ្នកនឹងអាចឃើញថា មនុស្សទាំងអស់ និងកត្តាខាងក្រៅទាំងអស់នោះពិតជាគ្នានឥទ្ធិពលអ្វីមកលើអ្នកក្រៅពីអ្នកខ្លួនឯងនោះឡើយ។ ពួកគេបានធ្វើរឿងដែលពួកគេយល់ថាត្រឹមត្រូវ តែការបកប្រែរបស់អ្នក ការរំពឹងទុករបស់អ្នក ក៏ដូចជារបួសចាស់របស់អ្នកដែលមិនទាន់ព្យាបាលជាសះស្បើយឯនោះទេ ដែលបានធ្វើឲ្យអ្នកឈឺចាប់ពិតប្រាកដ។ ដូច្នេះគន្លឹះដ៏សំខាន់មួយក្នុងការរស់នៅជីវិតរីករាយបានច្រើន គឺមិនមែនជាកត្តាខាងក្រៅនោះទេ តែគឺជាការគិតរបស់អ្នកផ្ទាល់។ ពេលដែលអ្នកយល់ច្បាស់នូវធម្មជាតិពិតមួយនេះ អ្នកនឹងមិនងាយខឹង មិនងាយស្អប់ និងមិនងាយពិបាកចិត្តឡើយ ហើយបើទោះបីជាពិបាកចិត្តក៏អ្នកងាយនឹងត្រលប់មករកភាពរីករាយបានលឿនវិញដែរ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

209 / 365 នៃមេរៀនជីវិតរីករាយ

209 / 365 នៃមេរៀនជីវិតរីករាយ

ពេលយើងមិនអាចទទួលបានអ្វីមួយដូចបំណង យើងក៏ពិបាកចិត្ត។ ពេលយើងបានទទួលអ្វីដែលយើងមិនចង់បាន យើងក៏ពិបាកចិត្តដូចគ្នា។ ហើយបើទោះបីជាយើងអាចទទួលបានអ្វីមួយដូចចិត្តរបស់យើង ក៏យើងនៅតែបន្តពិបាកចិត្តដដែរ ព្រោះយើងពិបាកចិត្តខ្លាចវាបាត់បង់ទៅវិញនៅពេលណាមួយ។ តើជីវិតមួយនេះនឹងអាចរីករាយបានដូចម្តេចទៅ បើយើងពិបាកចិត្តគ្រប់ពេលវេលាទាំងអស់ទៅហើយ? ចុះបើគង់តែពិបាកចិត្តគ្រប់ពេលបែបនេះ ហេតុអ្វីបានជាយើងមិនសាកល្បងផ្លាស់ប្តូររបៀបរស់នៅម្តងទៅ? ហេតុអ្វីយើងមិនសាកល្បងស្វាគមន៍ការផ្លាស់ប្តូរគ្រប់បែបយ៉ាង ហើយធ្វើការសម្របខ្លួនទៅតាមការផ្លាស់ប្តូរនោះ ធ្វើអ្វីដែលយើងអាចធ្វើបាន គ្រប់គ្រងអ្វីដែលយើងអាចគ្រប់គ្រងបានវិញម្តង? បន្ទាប់មកយើងអាចធ្វើការប្រៀបធៀបទៅមើលថា តើការរស់នៅបែបណាដែលប្រសើរសម្រាប់យើងនោះ? ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

208 / 365 នៃមេរៀនជីវិតរីករាយ

208 / 365 នៃមេរៀនជីវិតរីករាយ

នៅសម័យកាលមួយនេះ វាពិតជាពិបាកខ្លាំងមែនទែនក្នុងការថែរក្សាពេលវេលារបស់អ្នក ពីព្រោះអ្នកកំពុងរស់នៅក្នុងសង្គមមួយដែលចង់បានចំណាប់អារម្មណ៍របស់អ្នកគ្រប់ពេលវេលាទាំងអស់។ ពួកគេបានធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យអ្នកចាប់អារម្មណ៍ ហើយចាយពេលវេលាដ៏មានតម្លៃរបស់អ្នកទៅលើពួកគេ។ ពួកគេហ៊ានកុហក បំភ្លៃ បង្អួត ឬធ្វើអ្វីឆ្កួតៗគ្រប់បែបយ៉ាង។ ការដែលអ្នកអាចការពារពេលវេលាដ៏មានតម្លៃរបស់អ្នកពីពួកគេ ហើយយកពេលវេលានោះទៅធ្វើរឿងដែលអ្នកគួរធ្វើ វាគឺជាជោគជ័យនិងការយកឈ្នះមួយយ៉ាងធំណាស់ទៅហើយ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

207 / 365 នៃមេរៀនជីវិតរីករាយ

207 / 365 នៃមេរៀនជីវិតរីករាយ

ការគ្រប់គ្រងអ្នកដទៃគឺជារឿងមួយដែលពិបាកខ្លាំង ព្រោះយើងពិតជាមិនអាចដឹងថាគេចង់ធ្វើអ្វី គេកំពុងគិតបែបណានោះទេ។ តែអ្នកដឹងទេ ការគ្រប់គ្រងខ្លួនឯងគឺពិតជារឿងមួយដែលពិបាកជាងច្រើនដងណាស់ បើប្រៀបធៀបទៅនឹងការគ្រប់គ្រងអ្នកដទៃនោះ ព្រោះអ្វីទៅ? ព្រោះថា ខ្លួនរបស់អ្នកដែលអ្នកនៅជាមួយគ្រប់ពេល ការគិតរបស់អ្នកដែលអ្នកអាចដឹងគ្រប់ពេល តែអ្នកនៅតែមិនអាចបញ្ជាឬគ្រប់គ្រងវាបានគ្រប់ពេលនោះឡើយ។ មានឧទាហរណ៍ដ៏សាមញ្ញមួយ។ អ្នកយល់ថាការភ្ញាក់ពីព្រលឹមគឺជារឿងល្អ ហើយអ្នកស្គាល់ខ្លួនឯងច្បាស់ថាជាមនុស្សចូលចិត្តគេងណាស់។ ដូច្នេះហើយអ្នកក៏បានដាក់ម៉ោងរោទ៍ពីបីតង់ដើម្បីអាចភ្ញាក់ឡើងពីព្រលឹមបាន។ ពេលម៉ោងរោទ៍បន្លឺឡើង អ្នកក៏ខឹង ហើយក៏បិទម៉ោងរោទ៍ទាំងអស់ រួចក៏បន្តគេងតទៅទៀត។ តែបើគេតម្រូវឲ្យអ្នកត្រូវទៅដាស់អ្នកដទៃឲ្យភ្ញាក់វិញនោះ អ្នកច្បាស់ជាអាចធ្វើបានជាមិនខាន។ អ្នកឃើញទេថាការយកឈ្នះខ្លួនឯងវាលំបាកយ៉ាងណា? ដូច្នេះហើយបើអ្នកចង់ខ្លាំងពិតប្រាកដ មនុស្សដំបូងដែលអ្នកត្រូវយកឈ្នះនោះគឺខ្លួនឯងនេះហើយ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

206 / 365 នៃមេរៀនជីវិតរីករាយ

206 / 365 នៃមេរៀនជីវិតរីករាយ

ចូរអនុញ្ញាតឲ្យអ្នកដទៃនិយាយអាក្រក់ពីអ្នក និយាយដើមអ្នកទៅចុះ។ អនុញ្ញាតឲ្យពួកគេនិយាយអ្វីក៏និយាយទៅ អ្នកមិនចាំបាច់ទៅពន្យល់ ឬឆ្លើយឆ្លងជាមួយពួកគាត់ទេ ព្រោះពួកគាត់អាចស្តាប់បានតែអ្វីដែលពួកគាត់ចង់ស្តាប់តែប៉ុណ្ណោះ។ អ្វីដែលអ្នកគួរធ្វើគឺបន្តធ្វើអ្វីដែលជាអ្នក បន្តដុសខាត់ បន្តអភិវឌ្ឍខ្លួនឯងជានិច្ច។ អ្នកដែលនិយាយដើមអ្នក គឺជាមនុស្សដែលមិនអាចអភិវឌ្ឍខ្លួនឯងបាន ឬមិនដឹងថាគួរអភិវឌ្ឍខ្លួនឯងដោយរបៀបណានោះទេ។ អ្វីដែលគាត់អាចធ្វើបាន គឺនិយាយអាក្រក់ពីអ្នកដើម្បីឲ្យគាត់មើលទៅដូចជារវល់ ហើយរំពឹងថាអ្នកនឹងធ្លាក់ចូលទៅក្នុងហ្គេមរបស់គាត់ ដែលជាហេតុធ្វើឲ្យអ្នកមិនអាចអភិវឌ្ឍខ្លួនដូចជាគាត់ដែរ។ ដូច្នេះ បើនៅខណៈនេះអ្នកកំពុងខឹងនឹងអ្នកដទៃនិយាយដើមអ្នក អ្នកអាចសាកគិតបន្តិចទៅមើលថា អ្នកដែលនិយាយមិនល្អពីអ្នកគឺជាមនុស្សដែលគួរឲ្យអាណិតឬគួរឲ្យខឹង ខណៈដែលគាត់អាចកើតមកជាមនុស្សលោកដូចជាអ្នកដែរ តែមិនអាចធ្វើរឿងដែលគួរធ្វើបាន? ហើយតើវាសមតម្លៃទេបើអ្នកបន្ទាបខ្លួនទៅលេងហ្គេមអត់ប្រយោជន៍មួយនោះជាមួយគាត់? ត្រូវចាំថា គ្មានមនុស្សចេះដឹងឯណានឹងចំណាយពេលទៅនិយាយដើម ឬនិយាយអាក្រក់ពីអ្នកដទៃនោះទេ ពិតជាគ្មានទេ។ តែបើឥឡូវនេះ អ្នកជាមនុស្សម្នាក់ដែលចូលចិត្តនិយាយដើមគេវិញនោះ អ្នកសាកស្រម៉ៃទៅមើលថា...

205 / 365 នៃមេរៀនជីវិតរីករាយ

205 / 365 នៃមេរៀនជីវិតរីករាយ

អ្នកធ្លាប់អន់ ធ្លាប់ក្រ តែមិនមែនមានន័យថា ទៅថ្ងៃអនាគតអ្នកនឹងនៅតែអន់នៅតែក្រទៀតនោះទេ។ អ្នកធ្លាប់មាន អ្នកធ្លាប់អស្ចារ្យ ក៏មិនមានន័យថាបើពេលនេះអ្នកក្រ អ្នកអន់នោះដែរ។ អតីតកាលមិនអាចកំនត់អនាគតរបស់អ្នក មិនអាចធ្វើឲ្យអ្នកឈឺចាប់ មិនបានធ្វើបាបអ្នកនោះទេ។ អតីតកាលនឹងជួយធ្វើឲ្យបច្ចុប្បន្ននិងអនាគតរបស់អ្នកបានប្រសើរឡើង។ អតីតកាលល្អៗបានផ្តល់ជាកម្លាំងចិត្តឲ្យអ្នកតស៊ូ ប្រឹងប្រែងទៅមុខទៀតព្រោះអ្នកធ្លាប់ខ្លាំង ធ្លាប់អស្ចារ្យ។ ហើយបើអតីកាលរបស់អ្នកមិនល្អ វាក៏អាចជួយចង្អុលបង្ហាញជាមេរៀនកុំឲ្យអ្នកធ្លាក់ចូលទៅក្នុងរឿងដែលអ្នកធ្លាប់ជួបប្រទះដូចគ្នា។ ចូរប្រើប្រាស់អតីតកាលរបស់អ្នកឲ្យបានជាប្រយោជន៍ មិនត្រូវធ្លាក់ធ្វើជាទាសកររបស់វាឡើយ។ អតីតកាលរបស់អ្នកនឹងជួយអ្នក មិនមែនបំផ្លាញអ្នកនោះទេ។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

204 / 365 នៃមេរៀនជីវិតរីករាយ

204 / 365 នៃមេរៀនជីវិតរីករាយ

ពេលនរណាម្នាក់ធ្វើអាក្រក់ដាក់អ្នកដទៃ ឬមកលើអ្នក អ្នកក៏មិនពេញចិត្តនឹងទង្វើមិនល្អមួយនោះ។ វាល្អណាស់ដែលអ្នកអាចមើលឃើញថាវាជារឿងអាក្រក់ រឿងដែលមិនត្រឹមត្រូវ។ តែកន្លែងនេះវាក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរ ព្រោះវាអាចមានការតបតពីរប្រភេទកើតឡើង។ ការតបតទី១៖ ដោយសារកំហឹង អ្នកក៏ធ្វើអាក្រក់ទៅលើម្នាក់នោះវិញ ឧទាហរណ៍ បើគេជេរអ្នក អ្នកក៏ជេរគេវិញបើទោះបីជាអ្នកឃើញថាទង្វើនៃការជេររបស់គេមិនល្អក៏ដោយ។ ការតបតទី២៖ អ្នកឆ្លើយតបដោយភាពវ័យឆ្លាតមិនដើរចូលទៅក្នុងអន្ទាក់នៃកំហឹងនោះទេ។ អ្នកប្រើប្រាស់ភាពត្រឹមត្រូវទៅយកឈ្នះរឿងអាក្រក់ទាំងអស់នោះ ឧទាហរណ៍ បើគេជេរអ្នក អ្នកនឹងមិនតបតដោយការជេរប្រមាថវិញនោះទេ តែអ្នកនឹងបន្តផ្តោតទៅលើការបង្ហាញអំពើល្អរបស់អ្នក រហូតដល់ម្នាក់ទៀតចាញ់ដោយមិនដឹងខ្លួន ព្រោះគេមិនអាចអូសអ្នកឲ្យចូលទៅក្នុងហ្គេមរបស់គេបាន។ តើអ្នកនឹងជ្រើសរើសយកការតបតមួយណា? ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

203 / 365 នៃមេរៀនជីវិតរីករាយ

203 / 365 នៃមេរៀនជីវិតរីករាយ

អ្នកគឺជាអ្នកគ្រប់គ្រងជីវិតរបស់អ្នកទាំងមូល។ អ្នកដទៃអាចឈ្លានពានអ្នក អាចមើលងាយអ្នក ឬនិយាយបំភ្លៃពីអ្នក វាមិនថ្វីនោះទេ ព្រោះអ្នកពិតជាមិនមានអំណាចគ្រប់គ្រាន់ដើម្បីគ្រប់គ្រងពួកគាត់បានឡើយ។ តែគ្មាននរណាម្នាក់អាចមកដកហូតអំណាចរបស់អ្នកក្នុងការគ្រប់គ្រងខ្លួនឯង និងអភិវឌ្ឍខ្លួនឯងបានទេ ពិតជាគ្មានទេ។ អ្នកគឺជាកូនសោតែមួយគត់ដែលអាចចាក់ឆ្ពោះទៅរកភាពជោគជ័យ និងភាពរីករាយដែលអ្នកប្រាថ្នាចង់បាន។ អ្នកគឺជាមនុស្សដ៏សំខាន់ម្នាក់ ហើយក៏ជាមនុស្សតែម្នាក់គត់ដែលត្រូវទទួលខុសត្រូវទាំងស្រុងទៅលើស្ថានការ ក៏ដូចជាជីវិតរបស់អ្នកផ្ទាល់។ នេះមានន័យថា បើមានរឿងអ្វីមួយកើតឡើង អ្វីដែលត្រូវផ្តោតលើនោះគឺខ្លួនអ្នក មិនមែនបន្ទោសអ្នកដទៃ ឬស្ថានភាពណាមួយឡើយ ដូចខុសជឺទស្សនៈវិទូចិនបាននិយាយថា អ្នកដែលអាចគ្រប់គ្រងខ្លួនឯងបានគឺជាអ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់។ ដោយក្តីស្រលាញ់ពី AromToday ♥️ #៣៦៥ថ្ងៃនៃមេរៀនជីវិតរីករាយ #ដុះជាមួយខ្ញុំ

202 / 365 នៃមេរៀនជីវិតរីករាយ

202 / 365 នៃមេរៀនជីវិតរីករាយ

ជាញឹកញយណាស់ដែលយើងមិនទុកចិត្តខ្លួនឯង ព្រោះយើងបានទទួលឥទ្ធិពលពីសង្គមជុំវិញ។ បើយើងសង្កេតបន្តិច យើងនឹងឃើញថា មានរឿងជាច្រើនដែលបង្រៀនឲ្យយើងដើរតាមអ្នកដទៃក៏ដូចជាសង្គមខាងក្រៅ ជាជាងទុកចិត្តខ្លួនឯងដើរតាមខ្លួនឯង។ ឧទាហរណ៍ខ្លះៗ៖ សង្គមបានប្រាប់ថា អ្វីក៏ដោយឲ្យតែខុសគេគឺមិនល្អគឺមិនត្រឹមត្រូវ។ ជាលទ្ធផល យើងនឹងមិនដែលធ្វើអ្វីដែលយើងយល់ថាល្អទេ បើគ្មាននរណាម្នាក់ធ្វើវា។ កម្មវិធីទូរសព័្ទដែលយើងប្រើតែងតែបង្ហាញតួលេខនៃអ្នកទស្សនា អ្នកអាន អ្នកចូលចិត្តជាដើម។ ជាទូទៅ យើងតែងតែចាប់អារម្មណ៍នឹងចំនួនតួលេខច្រើន ទោះបីជាយើងយល់ថាវាមិនទំនងក៏ដោយ។ ជាលទ្ធផល យើងក៏ចូលទៅមើលវា។ មានសៀវភៅមួយក្បាលដែលទាក់ចិត្តយើង តែវាមិនសូវមានអ្នកស្គាល់ ឬមានការបង្ហាញចំណាប់អារម្មណ៍តិច (Review) យើងក៏ស្ទាក់ស្ទើរក្នុងការអានវា។ សកម្មភាពប្រចាំថ្ងៃបែបនេះហើយដែលបង្រៀនយើងដោយមិនដឹងខ្លួន ឲ្យជឿទៅលើកត្តាខាងក្រៅជាជាងខ្លួនឯង។ មិនខុសទេ មនុស្សយើងគឺជាជនសង្គមដែលត្រូវការការរស់នៅជាមួយគ្នា តែធម្មជាតិក៏បានឲ្យសមត្ថភាពពិសេសមកយើងក្នុងការគិតពិចារណា...